(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញលិខិតអញ្ជើញម្ចាស់ក្រុមហ៊ុនពីរ ឲ្យចូលមកទូទាត់បំណុលពន្ធ ដែលជំពាក់រដ្ឋ។ នេះបើតាមលិខិតអញ្ជើញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ។
ក្រុមហ៊ុនទាំង២នោះរួមមាន៖ ឧកញ៉ា ស៉ី គង់ទ្រីវ នាយកក្រុមហ៊ុន ខេ ធី ប៉ាស៉ីហ្វិច គ្រុប លីមីធីត និងលោក សុខ ហេង នាយកក្រុមហ៊ុន ហេង ហេង អាហរ័ណ នីហរ័ណ៕