(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង បានអំពាវនាវដល់សប្បុរសជនទាំងអស់ចូលរួមឧបត្ថម្ភសម្ភារ និងធនធានដើម្បីបុព្វហេតុមនុស្សធម៌ សម្រាប់ជួយដល់ប្រជាជនជនរងគ្រោះ ងាយគ្រោះថ្នាក់ ចាស់ជរា ស្ត្រីមេម៉ាយ កមារកំព្រា គ្រួសារទីទាល់ក្រ អ្នកផ្ទុកមេរោគអេដស៍ និងជំងឺដង្កាត់ផ្សេងៗ។

ការអំពាវនាវបែបនេះរបស់លោក ម៉ម សារឿន បានធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ នៅឱកាសលោកដឹកនាំកិច្ចប្រជុំប្រមូលមូនិធិសម្រាប់ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ពិភលោក ៨ ឧសភា។

លោក ម៉ុម សារឿន បានឲ្យដឹងថា ក្នុងឆ្នាំ២០២០នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទេងត្រែង បានត្រៀមរៀបចំទិវាកាកបាទក្រហម ក្រោមប្រធានបទ «ខ្ញុំស្រឡាញ់សន្តិភាព» ប៉ុន្តែដោយសារតែបញ្ហាកូវីដ១៩ និងមានការណែនាំពីគណៈកម្មាកាកណ្តាលកាកបាទក្រហមកម្ពុជា។

លោកបានបន្តថា ទោះជាទិវាកាកបាទក្រហមអឌ្ឍចន្ទក្រហម ៨ ឧសភា មិនបានរៀបចំក៏ពិតមែន ប៉ុន្តែគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត សូមអំពាវដល់សប្បុជនទាំងមេត្តា ជួយចែករំលែកនូវសម្ភារៈ និងធនធានទៅតាមសទ្ធា និងកម្លាំងរបស់ខ្លួន ដើម្បីរួមចំណែកកាកបាទក្រហមដោយស្មោះស្ម័គ្រអស់ពីដួងចិត្ត និងសេចក្តីជ្រះថ្លា។

គួរំលឹកផងដែរថា ក្នុងអំឡុងឆ្នាំ២០១៩កន្លងមកនេះ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង បានប្រមូល និងគៀងគរថវិកាពីសប្បុរសជនបានចំនួន ២១៣,៤៦០,០០០រៀល និង២០,៥២៥ដុល្លារ ដើម្បីសកម្មភាពមនុស្សធម៍ ខេត្តស្ទឹងត្រែង៕