(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប ២៧ករណី ក្នុងនោះករណីប្រើប្រាស់៦ករណី និងជួញដូរ២១ករណី ដោយឃាត់ខ្លួនជនសង្ស័យ៨១នាក់។
របាយការណ៍បានឱ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន ៤,២៣១ករណី ឃាត់មនុស្ស ៨,៣៣០នាក់ (ស្រី៥៣៥នាក់)៕