(ភ្នំពេញ)៖ ជនជាតិកូរ៉េខាងត្បូងម្នាក់ សហការជាមួួយអាជ្ញាធរបានយកឧបករណ៍ និងថ្នាំបាញ់កម្ចាត់សត្វល្អិតផ្សេងៗ ជាពិសេសបង្ការជំងឺកូដវីត១៩ បាញ់សម្លាប់មេរោគ COVID-19 នៅភូមិ២ ភូមិ៩ និងភូមិ១៦ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រតិបត្តិការបាញ់ថ្នាំសម្លាប់មេរោគនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ ដឹកនាំដោយលោក អ៊ូ រតនា ប្រធានក្រុមការងារភូមិ១៦ និងភូមិ៩។
ការងារចុះបាញ់ថ្នាំសម្លាប់មេរោគនាឱកាសនោះដឹកនាំដោយលោក ប្រាក់ ចាន់ធឿន ដឹកនាំក្រុមការងារ ចុះបាញ់ថ្នាំនៅតាមបន្ទប់ និងផ្សាររន្ទះបាញ់ និងលោក ខាត់ ណារិទ្ធ ចៅសង្កាត់ទន្លេបាសាក់ ដោយសហការជាមួយ និងជនជាតិកូរ៉េខាងត្បូង បានយកថ្នាំ និងម៉ាសុីន មកបាញ់កំម្ចាត់សត្វល្អិតផ្សេងៗ និងដង្កូវទឹកតាមលូជាពិសេសបង្ការជំងឺកូដវីដ១៩ ហើយក្នុងនោះដែលលោកចៅសង្កាត់សូមឱ្យបងប្អូនប្រុងប្រយ័ត្នខ្ពស់ការថែរក្សាអនាម័យមុន និងក្រោយហូបចំណីអាហារត្រូវលាងដៃសាប៊ូ និងបាញ់អាកុលដាច់ខាតហាមកុំទៅការជួបជុំគ្នាគ្មានការចាំបាច់ប្រសិនទៅខាងក្រៅពាក់ម៉ាស់ជាប់ជានិច្ច ដៃមិនស្អាតហាមប៉ះភ្នែក និងច្រមុះងាយស្រួលឆ្លងមេរោគ។
ក្រោយពីការបាញ់ថ្នាំអាជ្ញាធរក៏អរគុណដល់ជនជាតិកូរ៉េខាងត្បូង ដែលបានស្រឡាញ់ និងរាប់អានជាប្រជាពលរដ្ឋយកឧបករណ៍ និងថ្នាំមកបាញ់ការពារមេរោគ ដល់ប្រជាពលរដ្ឋដោយអត់គិតថវិកាហើយ និងបន្តទៅបាញ់ក្នុងភូមិផ្សេងទៀត ក្នុងខណ្ឌចំការមនតែម្ដង តាមការណែនាំពីលោក ថេង សុថុល អភិបាលខណ្ឌ ក៏បានឱ្យសង្កាត់ ចុះធ្វើការផ្សព្វផ្សាយឱ្យបានញឹកញាប់នៅក្នុងមូលដ្ឋានបញ្ហាបង្ការជំងឺកូដវីដ១៩ យោងតាមសេចក្ដីប្រកាសក្រសួងសុខាភិបាល៕