(កំពង់ធំ)៖ លោកវរសេនីយ៍ទោ ឃុន ប៊ុនហូ មេបញ្ជាការរងទទួលការងារស្រាវជ្រាវព័ត៌មានសន្តិសុខ កងរាជអាវុធហត្ថខេត្តកំពង់ធំ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តចំនួន ៦នាក់ រថយន្ដ៣គ្រឿង ក្រោមការសម្របសម្រួលពីលោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចេញប្រតិបត្តិការបង្ក្រាបបទល្មើសប្រមូល និងដឹកជញ្ជូនផលព្រៃឈើគ្មានច្បាប់ នៅភូមិប៉ូតាអ៊ុន សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
លទ្ធផលបង្ក្រាប បានរថយន្ត២គ្រឿង៖ រថយន្កម៉ាកHilander (ហាយឡិនឌ័រ) ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2y-7325 បើកបរដោយឈ្មោះ ជុំ តុលា ភេទប្រុស អាយុ២៥ឆ្នាំ ភូមិប្រនាគ ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានឈើប្រណិតប្រភេទធ្នង់ចំនួន១១ដុំ ស្មើនឹង៥៦៥គីឡូក្រាម និងរថយន្តម៉ាក Hilender (ហាយឡិនឌ័រ) ពណ៌ទឹកប៊ិចពាក់ស្លាកលេខ ភ្នំពេញ 2Q-6913 មានឈើប្រណីតប្រភេទធ្នង់ ចំនួន១០ដុំ ស្មើនឹង៤៩៦គីឡូក្រាម។
ជនសង្ស័យ និងវត្ថុតាងទាំងអស់ ឈើសរុបចំនួន១,០៦១គីឡូក្រាម ត្រូវបានកងរាជអាវុធហត្ថ ធ្វើកំណត់ហេតុបញ្ជូនទៅផ្នែករដ្ឋបាលព្រៃឈើស្ទោង ដើម្បីចាត់ការតាមផ្លូវច្បាប់។
លោក ឈឿង គុណ នាយផ្នែករដ្នបាលព្រៃឈើស្ទោង បានឲ្យដឹងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះថា ឈើរក្សាទុកនៅផ្នែករដ្នបាលព្រៃឈើស្ទោង និងរថយន្ដរក្សាទុក នៅក្នុងបន្ទាយកងរាជអាវុធហត្ថខេត្ត ចំណែកជនសង្ស័យ មា្នក់ បានបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕