(បន្ទាយមានជ័យ)៖ អាជ្ញាធរក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ បានចុះសូសុខទុក្ខស្រ្តីដែលមានកូនភ្លោះ ៣នាក់ ស្តិតនៅភូមិប្រជាធម្ម សង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានប្រាប់ថា ក្នុងនាមអាជ្ញាធរ លោកបានមកចុះសួសុខទុក្ខស្ត្រីសំរាលកូនភ្លោះ៣នាក់ និងនាំគ្រឿងឧបភោគបរិភោគថវិកាមួយចំនួន យកមកចែកជូនដើម្បី ទុកគ្រាន់ដោះស្រាយជីវភាពប្រចាំថ្ងៃ។
ក្រោយពីការចុះសុខទុក្ខស្រ្តីសំរាលកូនរួច លោកបន្តទៅចែកជូនគ្រួសារក្រីក្រនៅភូមិប្រជាធម្មលិច សង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត ក្នុងនោះមានគ្រឿងសំភារៈសាងសង់ផ្ទះគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផងដែរ៕