(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតគោរពជូនពរ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៨៦ឆ្នាំ ឈានចូល ៨៧ឆ្នាំ របស់សម្ដេច។

សារលិខិតជូនពរនោះ មានខ្លឹមសារថា «ក្នុងអភិមង្គលនក្ខត្តឫក្សឧត្តុង្គឧត្តម នៃទិវាចម្រើនជន្មាយុគម្រប់ ៨៦ ឈានចូល ៨៧ឆ្នាំ របស់សម្តេច ជាបឋម ក្នុងនាមនាងខ្ញុំផ្ទាល់ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមលំឱន កាយ វាចាចិត្តគោរពជូនសព្ទសាធុការពរបវរសួស្តី សិរីវឌ្ឍនមង្គលគ្រប់ប្រការ សូម សម្តេចអគ្គមហាពញាចក្រី ហេង សំរិ ន និង សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំ រិ ន មានសុខភាព និងពលានុ ភាព មាំមួន ខ្លាំង ក្លា ឆន្ទៈ មនសិ ការ បញ្ញាញាណភ្លឺថ្លា ត្រចះត្រចង់វាងវៃ ព្រមទាំង មាន ជន្មាទីឃាយុយឺនយូរ ជាងរយព្រះវស្សា ដើម្បី សម្តេច ទាំងពីរមានលទ្ធ ភា ព រួមចំណែកដឹកនាំមាតុភូមិកម្ពុជា កាន់ តែ ថ្កុំថ្កើង រុងរឿង ជីវភាពប្រជាជនសម្បូរធូរធារ សុខដុមរមនា ជាភិយ្យោភាព តរៀងទៅ។

ក្នុងវរោកាសប្រកបដោយមហោឡាឫក្សនេះ នាងខ្ញុំ ព្រមទាំងសហការីនៃកាកបាទក្រហមកម្ពុជា សូមសម្តែងនូវ សមាន ចិត្តគោរពកោតស្ញប់ស្ញែងជាអនេកប្បការ ជូនចំពោះ សម្តេចអគ្គមហា ពញា ចក្រី ប្រធានរដ្ឋសភា ដែលជាឥស្សរ ជន នយោបាយដ៏ល្អឆ្នើម អនុវត្តខ្ជាប់ខ្ជួននូវស្មារតីស្នេហាជាតិដ៏បរិសុទ្ធ តស៊ូ អត់ធ្មត់ លត់ដំ លះបង់ ធ្វើ ពលិកម្មគ្រប់ យ៉ាង ដើម្បីរួមចំណែកដ៏ធំធេង ក្នុងការរំដោះសង្គ្រោះជាតិ រួចផុត អំពីរបប ព្រៃ ផ្សៃ ប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ និង បន្តបេសកកម្ម បម្រើឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ ស្ថិតស្ថេរ គង់វង្ស ជារៀងរហូត។

ជាថ្មីម្តងទៀត នាងខ្ញុំ និងសហការីទាំងអស់ សូមវន្ទាឧទ្ទិសបួងសួង ដល់គុណបុណ្យ ព្រះរតនត្រ័យ ទេវតា រក្សាឆ្នាំថ្មី សូមលោកបន្តអភិបាលប្រោះព្រំព្រះពរប្រទានជូន សម្តេចអគ្គមហាពញាចក្រី ហេង សំ រិ ន ប្រធាន រដ្ឋសភា និង សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ព្រមទាំងបុត្រា បុត្រី ចៅ ចៅទួត ជាទី ស្រ ឡា ញ់ ទាំងអស់ សូម បាន សមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀង ឃ្លាត ឡើយ។

សូម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា មេត្តាទទួលនូវគារវៈភក្តីភាព និងកតញ្ញូកត វេ ទិ តាធម៌ ដ៏ខ្ពង់ខ្ពស់បំផុតអំពីនាងខ្ញុំ។

សារលិខិត សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត គោរពជូន ពរ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា មានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ៖