(ភ្នំពេញ)៖ នាពេលបច្ចុប្បន្ន វិស័យសំណង់នៅក្នុងប្រទេសកម្ពុជា មានការរីកចម្រើនគួរអោយកត់សំគាល់។
ដើម្បីឆ្លើយតបនឹងការរីកចម្រើននេះ ជីប ម៉ុងខនគ្រីត របស់ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ បានធ្វើការពង្រីកសក្តានុពលរបស់ខ្លួនដោយបន្ថែមរោងចក្រផលិតបេតុងលាយស្រេចរហូតដល់១៣ទីតាំង ដែលស្ថិតនៅទូទំាងរាជធានីភ្នំពេញ និង ខេត្តព្រះសីហនុ។
ជីប ម៉ុង ខនគ្រីត ផ្គត់ផ្គង់ផលិតផលបេតុងលាយស្រេច ទទួលស្គាល់ដោយស្តង់ដារអន្តរជាតិ ISO 9001:2015 ដែលមានគុណភាពខ្ពស់លើប្រព័ន្ធគ្រប់គ្រងគុណភាពបេតុង រួមទាំងការផ្តល់ជូននូវសេវាកម្មដ៏ល្អបំផុតដល់អតិថិជន ។
ទន្ទឹមនឹងនេះផងដែរ ជីប ម៉ុង ខនគ្រីត បានបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់នៅតាមរោងចក្រនីមួយៗ ដើម្បីធានានូវសុក្រឹតភាព និងការប្រើប្រាស់វត្ថុធាតុដើមល្អបំផុត ដែលឆ្លងកាត់ការត្រួតពិនិត្យដ៏ត្រឹមត្រូវ មុននឹងផ្គត់ផ្គង់ផលិតផលជូនដល់អតិថិជន។ លើសពីនេះទៅទៀត ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្រ្ទីស៍ បានបញ្ជាទិញបន្ថែមនូវរថយន្តគ្រលុកបេតុង រថយន្តបាញ់បេតុង និងម៉ាស៊ីនបាញ់បេតុង ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍនៃវិស័យសំណង់នៅប្រទេសកម្ពុជា។
ហេតុដូច្នេះហើយទើបបេតុងលាយស្រេច ជីប ម៉ុង ទទួលបានទំនុកចិត្តខ្ពស់ពីអតិថិជន និងជាដៃគូដ៏ល្អឥតខ្ចោះជាងមួយទសវត្សរ៍ ក្នុងទីផ្សារបេតុងលាយស្រេច នៅក្នុងប្រទេសកម្ពុជា។
ជីប ម៉ុង ខនគ្រីត ជាជម្រើសអ្នកសាងសង់ដ៏ឆ្លាតវៃ។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ 085 990 222 , 069 990 222, 066 990 222៕