(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ មានដូចខាងក្រោម៖
១៖ អ្នកនាំពាក្យការពារជាតិ៖ ការបន្ទុចបង្អាក់សកម្មភាពមនុស្សធម៌ គឺជាសារជាតិក្រុមប្រឆាំង ដែលមានចេតនាទុច្ចរិត មិនឱ្យតម្លៃអាយុជីវិតពលរដ្ឋកម្ពុជា
២៖ ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ៥.៥លាននាក់ ស្លាប់ជាង ៣៤ម៉ឺននាក់ និងជាសះស្បើយជាង ២.២លាននាក់!
៣៖ អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ៖ វិបត្តិកូវិដ១៩ ជំរុញឲ្យប្រជាពលរដ្ឋងាកមកប្រកបរបរចិញ្ចឹមសត្វ និងដាំដុះបន្លែច្រើន
៤៖ សហរដ្ឋអាមេរិកសម្រេច រឹតបន្តឹងការធ្វើដំណើរជាមួយប្រេស៊ីល ខណៈប្រទេសនេះមានចំនួនអ្នកឆ្លង COVID-19 ជាប់លេខ២លើលោក
៥៖ អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ សំណូមពរយ៉ាងទទូចសូមឲ្យបងប្អូនពលរដ្ឋខ្មែរ ផ្លាស់ប្តូរផ្នត់គំនិតនិយមផលិតផលបរទេស ងាកមកគាំទ្រផលិតផលក្នុងស្រុក
៦៖ ជប៉ុនត្រៀមបញ្ចេញកញ្ចប់ថវិកា ៩២៩ពាន់លានដុល្លារទៀត ដើម្បីសង្គ្រោះសេដ្ឋកិច្ចពី COVID-19
៧៖ ក្រសួងយុត្តិធម៌៖ តុលាការព្រហ្មទណ្ឌអន្តរជាតិ ប្រកាសជ្រើសរើសមន្រ្តីផ្នែកវិភាគព័ត៌មាន, ប្រាក់បៀវត្សប្រចាំឆ្នាំជាង ៦ម៉ឺនដុល្លារ
៨៖ WHO មិនអាចស្រមៃចេញនោះទេនូវការដកខ្លួនរបស់សហរដ្ឋអាមេរិក និងថាការចោទប្រកាន់របស់លោក ត្រាំ គឺជាការយល់ខុសទាំងស្រុង
៩៖ ស្ថានទូតខ្មែរនៅម៉ាឡេស៉ី ទាត់ចោលព័ត៌មានវិទ្យុអាស៉ីសេរីដែលចោទថា ស្ថានទូតមិនបានជួយពលរដ្ឋខ្លួន វិលត្រឡប់មកកម្ពុជាវិញ
១០៖ ជប៉ុនប្រកាសលុបចោល «ភាពអាសន្ន COVID-19» ទាំងស្រុងតែម្តង ក្រោយស្ថានការណ៍ស្ថិតក្រោមការគ្រប់គ្រងបាន
១១៖ អគ្គនាយកដ្ឋានពន្ធដារ ប្រកាសចាប់ផ្តើមប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២០ ចាប់ពីថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា
១២៖ សហរដ្ឋអាមេរិក ព្រមានចិនជាថ្មី ជុំវិញច្បាប់សនិ្តសុខជាតិសម្រាប់ទីក្រុងហុងកុង
១៣៖ រាជរដ្ឋាភិបាល ណែនាំការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រអំឡុងពេលកូវីដ-១៩ ឲ្យចប់នៅដំណាច់ខែឧសភា ចំពោះតំបន់ជនបទ និងមុនដំណាច់ខែមិថុនា ចំពោះទីប្រជុំជន
១៤៖ ថៃរកឃើញអ្នកឆ្លង COVID-19 ថ្មីៗ២នាក់ទៀត និងអ្នកជំងឺម្នាក់ស្លាប់ នៅក្នុងរបាយការណ៍ថ្ងៃចន្ទនេះ
១៥៖ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន៖ អេស៊ីលីដាជាធនាគារពាណិជ្ជទី១ ក្នុងប្រវត្តិសាស្ត្រដែលចុះបញ្ជីលក់ភាគហ៊ុន នៅផ្សារមូលបត្រកម្ពុជា
១៦៖ ចិនរកឃើញអ្នកឆ្លង COVID-19 ថ្មីៗរហូតដល់១១នាក់ នៅក្នុងរបាយការណ៍ថ្ងៃចន្ទនេះ
១៧៖ និយត័ករទូរគមនាគមន៍កម្ពុជា គ្រោងដាក់ឲ្យដំណើរការលេខកូដរួម ១២០០ នៅក្នុងខែមិថុនា ដើម្បីផ្តាច់កញ្ចប់សេវាដែលអ្នកប្រើប្រាស់មិនដឹងខ្លួន
១៨៖ ថ្ងៃចន្ទនេះឥណ្ឌាប្រកាសរកឃើញអ្នកឆ្លង COVID-19 ថ្មីៗជិត ៧,០០០នាក់ទៀត ដែលជាកំណត់ត្រា ខ្ពស់បំផុតថ្មីមួយទៀត!
១៩៖ ឆេះក្លឹបកម្សាន្ត EDM នៅខណ្ឌចំការមន ខូចខាតអស់ទឹកប្រាក់ជាង ៦០ម៉ឺនដុល្លារ, មូលហេតុឆ្លងចរន្តអគ្គិសនី
២០៖ មេដឹកនាំអាហ្វ្រិកខាងត្បូង៖ «វ៉ាក់សាំង COVID-19 គួរតែត្រូវចែករំលែកដោយឥតគិតថ្លៃ និងស្មើភាព ទៅគ្រប់ប្រទេសទាំងអស់លើផែនដី»
២១៖ អ្នកជំនាញ៖ «វិស័យអាកាសចរណ៍អន្តរជាតិ នឹងមិនអាចប្រែជាធម្មតាវិញឡើយ រហូតដល់ឆ្នាំ២០២៣ ឬយូរជាងនេះទៀត»
២២៖ កូរ៉េខាងត្បូងរកឃើញអ្នកឆ្លង COVID-19 ១៦នាក់ ក្នុងរបាយការណ៍ថ្ងៃចន្ទនេះ
២៣៖ អ្នកជំនាញអារ្យធម៌ខ្មែរ៖ ហេតុអ្វី លោក សម រង្ស៊ី បំបះបំបោរប្រ ជាពលរដ្ឋ កុំ ឲ្យ សងបំណុល ធនាគារ ?
២៤៖ អ៉ីរ៉ង់ត្រៀមបញ្ចេញយន្តហោះចម្បាំង ដែលផលិតក្នុងស្រុកដ៏ថ្មីសន្លាង ក្នុងពេលឆាប់ៗខាងមុខនេះ
២៥៖ ចិននឹងបញ្ជាយន្តហោះ AG600 ដែលជាផលិតផលក្នុងស្រុកសុទ្ធសាធនោះ ឲ្យហោះចេញពីផ្ទៃសមុទ្រ
* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com