(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានឱ្យដឹងថា កិច្ចប្រជុំណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ដែលគ្រោងធ្វើនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ មិនត្រូវបានធ្វើនោះឡើយ គឺត្រូវលើកទៅថ្ងៃក្រោយវិញ។
ក្នុងលិខិតជម្រាបជូនទៅប្រធានក្រុមប្រឹក្សា អភិបាលរាជធានី-ខេត្ត នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានគូសបញ្ជាក់ថា «កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ ដែលគ្រោងប្រជុំនាថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នោះ សូមលើកទៅពេលក្រោយជំនួសវិញ»។
សូមបញ្ជាក់ថា គណៈរដ្ឋមន្ត្រីតែងតែមានកិច្ចប្រជុំប្រចាំសប្តាហ៍រៀងរាល់ថ្ងៃសុក្រ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីពិនិត្យ និងសម្រេចអនុម័តលើសេចក្តីព្រាងច្បាប់ ក៏ដូចជាពិនិត្យទៅលើការងារផ្សេងៗរបស់រាជរដ្ឋាភិបាល៕