(ភ្នំពេញ)៖ ពេលដែលនិយាយពីពាក្យថា Certified Accounting Technician (CAT) មានអ្នកខ្លះក៏ស្គាល់ ថាវាគឺជាអ្វី ហើយអ្នកខ្លះក៏មិនដែលលឺសូម្បីតែឈ្មោះ។
អ្នកដែលស្គាល់ភាគច្រើនជាអ្នកដែល មានចំណាប់អារម្មណ៍លើជំនាញគណនេយ្យ ហិរញ្ញវត្ថុ ឬក៏មានបងប្អូន មិត្តភក្តិដែលមានអាជីពជា គណនេយ្យករ ឬក៏បាននឹងកំពុងតែសិក្សាកម្មវិធីនេះ។
Certified Accounting Technician (CAT) គឺជាឈ្មោះរបស់កម្មវិធីគណនេយ្យករ ជំនាញអន្តរជាតិ ដែលត្រូវបានរៀបចំឡើងដោយសមាគមគណនេយ្យករជំនាញអន្តរជាតិ ACCA (the Association of Chartered Certified Accountants) មានទីតាំងនៅចក្រភពអង់គ្លេស និងមានប្រទេសជាសមាជិកចំនួន១៨៣ ប្រទេសលើពិភពលោក។
CAT គឺជាកម្មវិធីកម្រិតមូលដ្ឋាន លើជំនាញគណនេយ្យ និងហិរញ្ញវត្ថុ ហើយវាសមស្របសម្រាប់អ្នកដែលមិនធ្លាប់មានជំនាញនេះ ពីមុនមក ក៏ដូចជាប្អូនៗដែលកំពុងសិក្សាថ្នាក់ចំណេះដឹងទូទៅ ហើយមានបំណងចង់ចាប់ផ្តើម ស្វែងយល់ឲ្យកាន់តែច្បាស់ ឬក៏ចង់ជ្រើសយកជំនាញនេះជាវិជ្ជាជីវៈបន្ថែម។
នៅក្នុងកម្មវិធីសិក្សា របស់ CAT ត្រូវបានបែងចែកជា ៥ផ្នែក ក្នុងនោះរួមមាន៖ វិញ្ញាបនបត្រកម្រិតដំបូងផ្នែកគណនេយ្យ គ្រប់គ្រង និងហិរញ្ញវត្ថុ, វិញ្ញាបនបត្រកម្រិតមធ្យមផ្នែកគណនេយ្យគ្រប់គ្រង និងហិរញ្ញវត្ថុ, វិញ្ញាបនបត្រកម្រិតឌីប្លូម៉ាផ្នែកគណនេយ្យ និងអាជីវកម្ម, វិញ្ញាបនបត្រផ្នែកសវនកម្ម, វិញ្ញាបនបត្រ ផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ។
យោងតាមគេហទំព័រផ្លូវការរបស់ ACCA បានបង្ហាញ អោយឃើញថា សិស្សដែលបញ្ចប់ការសិក្សាលើកម្មវិធីនេះ នឹងមានសមត្ថភាពធ្វើជា អ្នកកត់ត្រាចំណូលចំណាយ (Bookkeeper) គណនេយ្យករ(Junior Accountant) ឬក៏ធ្វើជាគណនេយ្យករ ចំណាយនៅក្នុងនាយកដ្ឋានគណនេយ្យ។
ដោយឡែកសម្រាប់លក្ខខណ្ឌនៃការសិក្សា គឺគ្រាន់តែ តម្រូវអោយសិស្សមានសមត្ថភាពភាសាអង់គ្លេសសមល្មមតែប៉ុណ្ណោះ ដោយហេតុថាការបង្រៀន សម្ភារៈសិក្សា ក៏ដូចជាការប្រឡង ត្រូវបានធ្វើឡើងជាភាសាអង់គ្លេស។ ដោយឡែក លក្ខខណ្ឌនៃការសិក្សាវិញ និស្សិតតម្រូវឲ្យចុះឈ្មោះសិក្សានៅគ្រឹះស្ថានអប់រំណាមួយ ដែលទទួល ស្គាល់ដោយ ACCA នៅតំបន់របស់ខ្លួន។
សម្រាប់កម្ពុជាយើងវិញ វិទ្យាស្ថាន ខេមអេដប៊ីហ្សនេសស្គូល គឺជាវិទ្យាស្ថានដែលត្រូវបានទទួលស្គាល់ និងទទួលបានការវាយ តម្លៃខ្ពស់ពីសមាគម ACCA ក្នុងការបង្រៀនកម្មវិធី CAT និងACCA។ ACCA តែងទទួល ស្គាល់លើគុណភាពសិស្សដែលបញ្ចប់ការសិក្សាពីវិទ្យាស្ថានខេមអេដព្រោះថាពួកគេ តែងតែទទួលបានចំណាត់ថ្នាក់ល្អលើការប្រឡង មិនថាក្នុងតំបន់ និងពិភពលោក។
ចំណុចដែលធ្វើអោយនិស្សិតសិក្សានៅខេមអេដ លេចធ្លោរដោយសារតែ វិទ្យាស្ថាននេះ បានផ្តោតជាសំខាន់លើគុណភាព។
តាមរយៈការជ្រើសយកសាស្ត្រាចារ្យជាតិ និងអន្តរជាតិដែលមានសមត្ថភាព និងបទពិសោធន៍បង្រៀនយូរឆ្នាំ ប្រើប្រាស់បច្ចេកវិទ្យាក្នុងការបង្រៀនទំនើបៗ មានបុគ្គលិកជំនួយដែលមានជំនាញ និងមានទំនួលខុសត្រូវ ព្រមទាំងយកចិត្តទុកដាក់ជាខ្លាំង លើបរិយាកាសនៃការសិក្សាបែបចិត្តសាស្ត្រ ដែលកត្តាទាំងនេះបានធ្វើឲ្យនិស្សិតរបស់ខ្លួនកាន់តែ ឆាប់ជោគជ័យលើគោលដៅសិក្សារបស់ពួកគេ។
ជ្រើសរើសជំនាញដែលខ្លួនពេញចិត្ត គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវមួយ ហើយជំនាញ នោះ នឹងហុចផលជាទីគាប់ចិត្ត ប្រសិនបើអ្នកជ្រើសរើសទីកន្លែងបណ្តុះបណ្តាល ដែលមាន គុណភាពពិតប្រាកដ។
ថ្នាក់សិក្សាថ្មី នឹងចាប់ផ្តើមនៅពាក់កណ្តាលខែកក្កដា ឆ្នាំ២០២០។ ចាប់ផ្តើមថ្នាក់CATថ្មីជាមួយនឹងវិទ្យាស្ថានខេមអេដនៅពេលនេះតាមរយៈ https://web.cam-ed.com/beta/cat-register៕
សម្រាប់ពត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់វិទ្យាស្ថានខេមអេដ៖ www.cam-ed.com ឬក៏ទំនាក់ទំនងមកកាន់៖ ០២៣ ៩៨៦ ៥២៣/០១២ ៦១៨ ៩៨៨!