(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ មានដូចខាងក្រោម៖
១៖ សម្តេចតេជោ ហ៊ុន សែន៖ ពលរដ្ឋខ្មែរដែលកាន់លិខិតឆ្លងដែនកម្ពុជា ហើយធ្វើដំណើរត្រឡប់មកស្រុកវិញ មិនតម្រូវឲ្យមានវិញ្ញាបនប័ត្របញ្ជាក់សុខភាពថា គ្មានជំងឺឆ្លងកូវីដ-១៩ ទេ
២៖ ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ៦លាននាក់ ស្លាប់ជាង ៣៥ម៉ឺននាក់ និងជាសះស្បើយជាង ២.៤លាននាក់!
៣៖ ថៃសរសើរកម្ពុជា ចំពោះប្រសិទ្ធភាពទប់ស្កាត់ជំងឺកូវីដ១៩ និងផ្តល់ថវិកាជាង ៦ម៉ឺនដុល្លារ សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩
៤៖ ក្នុងមួយថ្ងៃសិង្ហបុរីរកឃើញអ្នកឆ្លង COVID-19 ថ្មីៗជាង ៥០០នាក់ទៀត នៅក្នុងរបាយការណ៍ថ្ងៃពុធនេះ
៥៖ ទីម័រ សរសើរកម្ពុជា ចំពោះប្រសិទ្ធភាពក្នុងការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩
៦៖ ប្រេស៊ីលកំពុងនាំមុខគេលើពិភពលោក ជាប្រទេសមានអ្នកស្លាប់ដោយសារ COVID-19 ជាង ១,០០០នាក់ក្នុង១ថ្ងៃ
៧៖ សម្តេចក្រឡាហោម ស ខេង ស្នើសមត្ថកិច្ចតាមព្រំដែន ទប់ស្កាត់ពលរដ្ឋលួចឆ្លងដែនចូលប្រទេសថៃ និងចាប់មេខ្យល់យកមកផ្តន្ទាទោស
៨៖ កូរ៉េខាងត្បូងរកឃើញអ្នកឆ្លង COVID-19 រហូតដល់ទៅ ៤០នាក់ ដែលជាតួលេខខ្ពស់មិនធ្លាប់មាន ៤៩ថ្ងៃមកនេះ!
៩៖ សម្តេចក្រឡាហោម ស ខេង គាំទ្រ និងកោតសរសើររដ្ឋមន្រ្តីក្រសួងយុត្តិធម៌ សម្រាប់យុទ្ធនាការដោះស្រាយបញ្ហាកកស្ទះសំណុំរឿងតាមសាលាដំបូងរាជធានី-ខេត្ត
១០៖ ចិនរកឃើញអ្នកឆ្លង COVID-19 ថ្មីតែម្នាក់ប៉ុណ្ណោះ នៅក្នុងរបាយការណ៍ថ្ងៃពុធនេះ
១១៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៖ រយៈពេល ២៦ថ្ងៃ នៃការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក អត្រាគ្រោះថ្នាក់ធ្លាក់ចុះគួរឱ្យកត់សម្គាល់
១២៖ ឥណ្ឌាគាំទ្រការប្រើថ្នាំប្រឆាំងជំងឺគ្រុនចាញ់ ដើម្បីទប់ទល់នឹងវីរុសកូរ៉ូណា (COVID-19)
១៣៖ ក្រសួងសុខាភិបាល៖ ជនបរទេសដែលចូលកម្ពុជា តម្រូវឲ្យមានលិខិតបញ្ជាក់សុខភាពថា គ្មានកូវីដ-១៩ និងការធានារ៉ាប់រងសុខភាពទឹកប្រាក់៥ម៉ឺនដុល្លារ
១៤៖ ចំនួនករណីឆ្លង COVID-19 នៅឥណ្ឌាកើនលើស ១៥០,០០០នាក់ ក្នុងនោះស្លាប់ជាង ៤,៣០០នាក់ នៅក្នុងរបាយការណ៍ថ្ងៃពុធនេះ
១៥៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌៖ ការដោះលែងអ្នកទោស នឹងធ្វើឡើងចំពោះតែទណ្ឌិតដែលប្រព្រឹត្តបទល្មើសស្រាល ហើយមានការកែប្រែខ្លួនល្អប៉ុណ្ណោះ
១៦៖ Google គ្រោងបើកការិយាល័យមួយចំនួនឡើងវិញ នៅខែកក្កដា ខាងមុខ
១៧៖ ក្រសួងការបរទេស ណែនាំទូតខ្មែរពីការសម្រេចរបស់សម្តេចតេជោ មិនតម្រូវឱ្យធ្វើបណ្ណបញ្ជាក់សុខភាព សម្រាប់ពលរដ្ឋខ្មែរ
១៨៖ លោក ឌូតឺតេ៖ ទាល់តែមានវ៉ាក់សាំង COVID-19 ទើបសិស្សទាំងអស់អាច ត្រឡប់ទៅសាលារៀនវិញ
១៩៖ អាកាសចរស៊ីវិលកម្ពុជា ចេញសេចក្ដីជូនដំណឹង លើកលែងលិខិតបញ្ជាក់សុខភាព សម្រាប់អ្នកដំណើរជនជាតិខ្មែរ ចូលមកកម្ពុជា និងការបន្តអនុវត្តវិធានការរឹតបន្ដឹងការធ្វើដំណើរ
២០៖ ជប៉ុនត្រៀមអនុម័តកញ្ចប់ថវិកាសង្គ្រោះសេដ្ឋកិច្ច «១.១ទ្រីលានដុល្លារអាមេរិក»
២១៖ អភិបាលខេត្តកំពង់ធំ បង្ហាញសមិទ្ធផល និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្ត ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
២២៖ រដ្ឋាភិបាលអង់គ្លេសណែនាំឲ្យមហាជន បំភ្លេចរឿងទីប្រឹក្សាលោក បូរីស ចនសុន ល្មើសបំរាម COVID-19 ហើយងាកទៅផ្តោតសំខាន់លើរឿងផ្សេងវិញ
២៣៖ អភិបាលខេត្តកំពង់ធំ អំពាវនាវអ្នកវិនិយោគ ទៅវិនិយោគរោងចក្រកែច្នៃផលិតផលសម្រេចនៅខេត្តរបស់ខ្លួន ខណៈខេត្តមានសក្ដានុពលខ្លាំងលើដំណាំស្រូវ និងកៅស៊ូ
២៤៖ ចិនពង្រីកវិសាលភាពច្បាប់សន្តិសុខជាតិថ្មី លើហុងកុងបន្ថែមទៀត បើទោះបីមានការព្រមានពីអាមេរិក
២៥៖ ឯកអគ្គរដ្ឋទូតអូស្ត្រាលី៖ កម្ពុជាជាគោលដៅមុនគេដែលទេសចរត្រូវត្រលប់មកកម្សាន្តវិញ ក្រោយចប់វិបត្តិកូវីដ១៩
២៦៖ ភាពតានតឹងកើនឡើងជាថ្មីនៅហុងកុង ជុំវិញការជជែកដេញដោលច្បាប់ ពាក់ព័ន្ធនឹងបទភ្លេងជាតិរបស់ចិន
២៧៖ រថយន្តក្រុងសាធារណៈ គ្រោងនឹងដំណើរការឡើងវិញ ដោយកំណត់អ្នកជិះត្រឹមតែ២០នាក់ក្នុង១គ្រឿង អំឡុងពេលកូវីដ១៩
២៨៖ លោក ដូណាល់ ត្រាំ ចេញមុខព្រមានទុកជាមុន ចំពោះច្បាប់សន្តិសុខជាតិថ្មី ដែលចិនគ្រោងដាក់លើហុងកុង
២៩៖ ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី០២ ខែមិថុនា នៅកម្ពុជានឹងមានភ្លៀងធ្លាក់ពីខ្សោយទៅច្រើន សូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្ទររន្ទះ និងខ្យល់កន្ត្រាក់ !
៣០៖ អាមេរិក៖ ប៉ូលិស៤នាក់ អស់តំណែង ក្រោយបុរសស្បែកខ្មៅម្នាក់ ត្រូវប៉ូលិសស្បែកស យកជង្គង់សង្កត់ក រហូតដល់ស្លាប់
៣១៖ តើប្រទេសណាខ្លះធ្លាប់ធ្វើតេស្តអាវុធនុយក្លេអ៊ែរ និងប៉ុន្មានលើកមកហើយ
៣២៖ លោក ពូទីន អនុញ្ញាតឲ្យដង្ហែរក្បួនព្យុហយាត្រាឡើងវិញ ដើម្បីអបអរទិវាជ័យជម្នះ ទោះបីស្ថានការណ៍ COVID-19 កំពុងក្តៅគគុកក្តី
* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com