(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក កែន សត្ថា ជារដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ។
សូមបញ្ជាក់ថា លោក កែន សត្ថា ត្រូវបានផ្លាស់ចេញពីអភិបាលខេត្តកែប ដោយជំនួសលោក សោម ពិសិដ្ឋ ជាអភិបាលរងខេត្តវិញ ហើយពិធីប្រកាសឲ្យចូលកាន់តំណែងអភិបាលខេត្ត ជាប់មាត់សមុទ្រនេះ នឹងធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ខាងមុខ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៕