(ភ្នំពេញ)៖ ក្រុមការងារសមាគមនិស្សិតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) ដែលដឹកនាំដោយលោក អ៊ុ វុទ្ធទី ប្រធានកិត្តិយសសមាគម និងលោក ណុប វាសនា ប្រធានសមាគម បានចូលជួបសម្តែងការគួរសមជាមួយ លោក ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា។
ក្នុងឱកាស ជួបសម្ដែងការគួរសម នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ សមាគម ក៏បានប្រគល់ទឹកសម្លាប់មេរោគ ចំនួន៥០០លីត្រ ដែលឧបត្ថម្ភពីក្រុមហ៊ុន Xianyu Environment Protection ជូនអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដើម្បីប្រើប្រាស់ ដើម្បីចូលរួមក្នុងការទប់ស្កាត់ នៃការរីករាលដាលនៃជំងឺកូវីដ-១៩ផងដែរ។
គូសបញ្ជាក់ថា រហូតមកដល់ពេលនេះកម្ពុជា មានអ្នកការឆ្លងជំងឺកូវីដ១៩ សរុប១២៤ករណី ដោយក្នុងនោះ មានអ្នកជំងឺ១២២នាក់បានជាសះស្បើយ និង ២នាក់កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត៕