(កណ្ដាល)៖ លោកបណ្ឌិត ដួង ហេង ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយឃុំដើឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងលោក នួន ណារិន្ទ ជាអនុប្រធានទី១ តំណាងនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង ប្រធានការងាររាជរដ្ឋាភិបាលចុះជួយស្រុកកណ្តាលស្ទឹង បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យ ការស្ថាប្រឡាយចំនួន ៤ខ្សែ ស្មើនឹង៣,៥០០ម៉ែត្រ និងប្រគល់បណ្ណសសើរដល់មន្ត្រីគណបក្សនៅមូលដ្ឋានក្នុងឃុំដើមឬស ដែលខិតខំប្រឹងប្រែងបំពេញការងារមិនខ្លាចនឿយហត់ ដើម្បីបម្រើដល់ប្រជាពលរដ្ឋនាពេលកន្លងមក។
ពិធីនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ក្រុមងារចុះជួយមូលដ្ឋានឃុំដើមឬស និងអាជ្ញាធរមូលដ្ឋានយ៉ាងច្រើនកុះករផងដែរ។
ក្នុងឱកាសនោះដែរ លោកបណ្ឌិត ដួង ហេង បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចទាំងទ្វេរជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រពលរដ្ឋទាំងអស់មិនថា តែនៅឃុំដើឬស នោះទេ ពោលគឺនៅគ្រប់ស្រុកទាំងអស់ នៅទូទាំងប្រទេស សូមមានក្ដីសុខ ចៀសផុតពីជំងឺដង្កាត់ទាំងឡាយ និងសូមមានសុខភាពល្អ រកទទួលទានមានបានគ្រប់ៗគ្នា។
លោកបណ្ឌិត ដួង ហេង បានបន្តថា សម្រាប់ស្រុកណ្តាលស្ទឹង ជាពិសេសឃុំដើមឬស ក្រោមការចុះជួយមូលដ្ឋានពីសំណាក់នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង គឺលោក និងលោកស្រី ជានិច្ចកាលបានយកចិត្តទុកយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ដោយបានកសាងសាលរៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ប្រព័ន្ធទឹកសម្រាប់ស្រោចស្រព និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា ដើម្បីសម្រួលដល់ការលំបាកដល់ពួកគាត់ក្នុងការធ្វើដំណើរក្នុងមូលដ្ឋាន ជាពិសេសសាលារៀនបានផ្តល់ចំណេះដឹងដល់កូនចៅនៅឃុំយ៉ាងច្រើនផងដែរ។
ជាស្តែងនៅថ្ងៃនេះ លោករួមនឹងក្រុមការងារបានចុះត្រួតពិនិត្យនិងការស្តារប្រឡាយទឹក នៅក្នុងឃុំដើមឬស ដែលថវិកាផ្ទាល់ខ្លួនរបស់នាយឧត្តមសេនីយ៍កិត្តបណ្ឌិត ហ៉ីង ប៊ុនហៀង និងភរិយា ដើម្បីសម្រួលដល់ការធ្វើដំណើរ ក៏ដូចជាការធ្វើកសិកម្មផងដែរ។
លោកបណ្ឌិត ដួង ហេង ក៏បានផ្ដាំផ្ញើរអាជ្ញាធរឃុំទាំងអស់ ត្រូវមានការបំផុសបំផុល ដល់ប្រជាពលរដ្ឋទាំងអស់ មិនថាបងប្អូនខ្មែរ ឬខ្មែរឥស្លាមទេ ត្រូវតែចូលរួមទាំងអស់គ្នា ក្នុងការទប់ស្កាត់ការរីករាលដាលវីរុស COVID-19 នេះ តាមរយៈការផ្សព្វផ្សាយតគ្នា ពីមាត់មួយទៅមាត់មួយឱ្យបានក្លៀវក្លា ដោយត្រូវរក្សាអនាម័យឱ្យបានខ្ចាប់ខ្ចួន ការរស់នៅស្អាត ហូបស្អាត ផឹកស្អាត តាមការណែនាំរបស់ក្រសួងសុខាភិបាលហើយរដ្ឋាភិបាល បានគិតគូរនិងយកចិត្តទុកដាក់ខ្លាំងបំផុតចំពោះការព្យាបាលឱ្យជាសះស្បើយរហូត ១២២នាក់ ខណៈមនុស្ស ចំនួន ២នាក់ថ្មី ត្រូវបានក្រសួងសុខាភិបាលបានរកឃើញ ដែលជាករណីនាំចូល។
លោកបណ្ឌិត ដួង ហេង ក៏បានបញ្ជាក់ថា យោងតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់ស្តេចតេជោ ហ៊ុន សែន ស្របពេលកំពុងមានជំងឺកូវីដ១៩ ថ្នាក់ដឹកនាំក្រុមការងារបានបំផុសឱ្យប្រជាពលរដ្ឋទាំអស់ ត្រូវនាំគ្នាបង្កបង្កើនផលដំណាំរួមផ្សំផ្សេងៗ និងចិញ្ចឹមសត្វដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ខណៈប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល កំពុងតែជួបនឹងវិបត្តជំងឺកូវីដ១៩ កំពុងតែរាតត្បាតជាសកល។ ប្រធានក្រុមការងារ ក៏បានអរគុណសន្តិភាព និងដឹងគុណស្ថាបនិកសន្តិភាព សម្ដេចតេជោ ហ៊ុន សែន ដោយសារសម្ដេចបានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យទាំងអាណាចក្រ និងពុទ្ធចក្រ។
នាឱកាសនោះដែរ លោកបណ្ឌិត ដួង ហេង និងលោក នួន ណារិន្ទ ក៏បានប្រគល់អំណោយ និងថវិកាមួយចំនួន ដល់គណបក្សឃុំ ដើម្បីយកទៅប្រើប្រាស់ផងដែរ៕