(កំពង់ធំ)៖ លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាអគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ បានចាត់តាំងឱ្យតំណាងនាំយកអង្ករចំនួន ៣,០០០គីឡូក្រាម និងមីកូរ៉េចំនួន ២០០កេស ផ្តល់ជូនលោកឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដើម្បីបន្តធ្វើសកម្មភាពមនុស្សធម៌បម្រើដល់គ្រួសារ អតីតយុទ្ធជន និងប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាតនៅក្នុងខេត្តកំពង់ធំ។
លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន បានប្តេជ្ញាចិត្តថា នឹងយកស្បៀងអាហារទាំងអស់នេះទៅជូនឲ្យដល់ដៃបងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋដែលមានជីវភាព លំបាកខ្វះខាតនៅក្នុងខេត្តកំពង់ធំ ឲ្យដល់លំនៅដ្ឋានជាបន្តទៅទៀត។
លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានគោរពជូនពរលោក ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និងលោកស្រី ព្រមទាំងបុត្រាបុត្រី សូមបានប្រកបដោយសេចក្តីសុខ សេចក្តីចម្រើន ជួបប្រទះតែនឹងពុទ្ធពរទាំងបួន ប្រការគឺ អាយុ វណ្ណៈ សុខះ និងពលះ កុំបីឃ្លៀងឃ្លាតឡើយ៕