(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ មានដូចខាងក្រោម៖
១៖ សម្តេចតេជោ ហ៊ុន សែន៖ ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ $1 $2 និង $5 នៅតែចាយបានធម្មតាក្នុងប្រទេសកម្ពុជា ហើយមិនមានការកាត់ទឹកអ្វីទាំងអស់
២៖ មហាយក្សចិនអំពាវនាវឲ្យអាមេរិក និងប្រទេសលោកខាងលិច «ឈប់លូកលាន់កិច្ចការផ្ទៃក្នុងហុងកុងជាបន្ទាន់»
៣៖ បណ្ឌិត អ៉ិន ចាន់នី៖ គ្រប់ធនាគារនៅកម្ពុជា នៅតែទទួលយកប្រាក់ដុល្លារប្រភេទ ១$ ២$ និង ៥$ ក្នុងតម្លៃប្រើប្រាស់ដូចធម្មតា
៤៖ ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ៦លាននាក់ ស្លាប់ជាង ៣៦ម៉ឺននាក់ និងជាសះស្បើយជិត ២.៦លាននាក់!
៥៖ សម្តេចក្រឡាហោម ស ខេង៖ ការបំផុសឱ្យប្រជាពលរដ្ឋឈប់សងបំណុល គឺជារឿងមិនអាចទៅរួចទេ !
៦៖ បារាំងនឹងអនុញ្ញាតឲ្យបើកភោជនីយដ្ឋាន ហាងកាហ្វេ បារ និងឆ្នេរសមុទ្រឡើងវិញ នៅដើមខែមិថុនាខាងមុខនេះ
៧៖ សម្ដេចក្រឡាហោម ស ខេង ប្រកាសចូលកាន់មុខតំណែង អភិបាលខេត្តកែបថ្មី លោក សោម ពិសិដ្ឋ
៨៖ មិនធម្មតា! ប្រេស៊ីលបំបែកកំណត់ត្រាថ្មីដោយមានអ្នកឆ្លង COVID-19 រហូតដល់ «២៦,៤១៧នាក់ក្នុង១ថ្ងៃ»
៩៖ បណ្ឌិត សុខ ទូច៖ វៀតណាមក៏នៅជំពាក់គុណកម្ពុជាដែរ រឿង «ផ្លូវលំហូជីមិញ»
១០៖ ឥណ្ឌាទើបបំបែកកំណត់ត្រាថ្មីទៀត ដោយមានអ្នកឆ្លង COVID-19 «៧,៤៦៦នាក់ក្នុងមួយថ្ងៃ» និងមនុស្ស ១៧៥នាក់ទៀតស្លាប់!
១១៖ បណ្ឌិត សុខ ទូច៖ បើអាមេរិកចង់មានឥទ្ធិពលលើកម្ពុជា ត្រូវឲ្យសេដ្ឋកិច្ច កុំឲ្យតែសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ
១២៖ ផ្ទុះបាតុកម្មនៅញូយ៉ក និងទីក្រុងធំៗផ្សេងទៀត ជុំវិញរឿងប៉ូលិសអាមេរិក សង្កត់កជនជាតិស្បែកខ្មៅដល់ស្លាប់នៅរដ្ឋ Minnesota
១៣៖ អ្នកជំនាញភូមិសាស្ដ្រចិន-អាមេរិក៖ សង្គ្រាមនយោបាយចិន-អាមេរិក នឹងបន្តក្តៅរហូតដល់ការបោះឆ្នោតប្រធានាធិបតីអាមេរិក
១៤៖ លោក ដូណាល់ ត្រាំ អនុញ្ញាតប្រើយោធាបង្ក្រាប ក្នុងករណីភាពចលាចលនៅរដ្ឋ Minnesota គ្រប់គ្រងលែងបាន
១៥៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចេញបញ្ជីឈ្មោះអ្នកមិនទាន់បានបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ជាសាធារណៈតាមបណ្ដាញសង្គម ឬប្រព័ន្ធផ្សព្វផ្សាយ
១៦៖ ហុងកុងព្រមានទៅអាមេរិក៖ «ការដកឋានៈពិសេសរបស់ហុងកុង នឹងក្លាយជាអាវុធមុខពីរ ដែលអាចបំផ្លាញ ប្រយោជន៍អាមេរិកដូចគ្នា»
១៧៖ ស៊ន សៀវម៉ី ទម្លាយប្រវត្តិស្នេហ៍ជាមួយគូដណ្ដឹង និងសន្យាថា «មិនប្រើក្បាច់គុនដាក់ប្ដី» ក្រោយរៀបការរួច
១៨៖ ទីបំផុតអង់គ្លេស ត្រៀមបើកសាលារៀន និងអាជីវកម្មខ្លះឡើងវិញ ទោះបីស្ថានការណ៍ COVID-19 ស្ថិតក្នុងភាពមិនច្បាស់លាស់
១៩៖ ស្ថានទូតខ្មែរប្រចាំប្រទេសម៉ាឡេស៊ី ប្រាប់ពលរដ្ឋខ្មែរដែលចង់ធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី ពីលក្ខខណ្ឌតម្រូវរបស់រដ្ឋាភិបាលម៉ាឡេស៊ី
២០៖ អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៉ី មហាធៀ ត្រូវបានបណ្តេញចេញពីគណបក្ស Bersatu ដែលលោកជាអ្នកបង្កើតឡើងផ្ទាល់
២១៖ ក្រសួងការងារជូនដំណឹងអតីតបុគ្គលិកសណ្ឋាគារ The Great Duke ទៅបើកប្រាក់អត្ថប្រយោជន៍ ចាប់ពីស្អែកនេះនៅទីស្ដីការក្រសួង
២២៖ លោក ត្រាំ ចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ ដើម្បីដាក់បន្ទុកលើបណ្តាញសង្គមនៅអាមេរិក
២៣៖ ក្រសួងសុខាភិបាល ចេញសេចក្ដីប្រកាសបន្ទាន់ពីវិធានការការពារ និងទប់ស្កាត់ជំងឺគ្រុនឈាមក្នុងរដូវវស្សានេះ
២៤៖ កូរ៉េខាងត្បូងរកឃើញអ្នកឆ្លង COVID-19 ៥៨នាក់ទៀតហើយ ដែលពាក់ព័ន្ធការផ្ទុះករណីឆ្លងជាចង្កោម នៅជាយទីក្រុងសេអ៊ូល
២៥៖ លោក ត្រាំ ត្រៀមធ្វើសន្និសីទព័ត៌មាន «ស្តីអំពីចិន» នៅក្នុងពេលឆាប់ៗ ដោយលោកបង្ហាញការមិនពេញចិត្ត ជាខ្លាំងចំពោះចិន
២៦៖ ជប៉ុន នឹងបន្ដផ្តល់ជំនួយបច្ចេកទេស និងសម្ភារ លើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅកម្ពុជា
២៧៖ ចិនរកមិនឃើញមានករណីឆ្លង COVID-19 ថ្មីនោះទេ ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ
២៨៖ ស្ត្រីជាជនភៀសខ្លួនរ៉ូហ៊ីងយ៉ា រៀបរាប់ពីជីវិតតែលតោលលើផ្ទៃសមុទ្រពីរខែ ដោយមិននឹកស្មានថាអាចមកដល់បង់ក្លាដែសវិញឡើយ
២៩៖ ឥណ្ឌាបញ្ជាក់ច្បាស់ៗ៖ «គ្មានកិច្ចសន្ទនារវាងលោក ម៉ូឌី និងលោក ត្រាំ ត្រូវបានធ្វើឡើង ជុំវិញជម្លោះព្រំដែនចិន-ឥណ្ឌានោះឡើយ»
៣០៖ ថៃប្រកាសបន្ធូរបន្ថយបំរាមគោចរ និងអនុញ្ញាតឲ្យអាជីវកម្មជាច្រើនទៀត បើកទ្វារឡើងវិញ
* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com