(ភ្នំពេញ)៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ របស់សមាគមគាំទ្រគំនិតផ្តួចផ្តើម របស់ធនាគារជាតិនៃកម្ពុជា ក្នុងការលើកកម្ពស់ ការប្រើប្រាស់ប្រាក់រៀល។ នេះបើតាមសេចក្ដីថ្លែងការណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ។
ចេញសេចក្ដីថ្លែងការណ៍ បានបញ្ជាក់ទៀតថា សមាគមសូមដាក់ចេញ នូវសេចក្ដីថ្លែងការណ៍ ដូចខាងក្រោម សម្រាប់សមាជិកទាំងអស់ ក្នុងការអនុវត្ត ព្រមទាំងផ្សព្វផ្សាយ ជូនដល់សាធារណជន ដើម្បីជ្រាបជាព័ត៌មាន៖
* ១៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមធ្វើការបញ្ជាក់ចំពោះសាធារណជន ឲ្យបានជ្រាបថា ក្រដាស ប្រាក់១ដុល្លារ ២ដុល្លារ និង៥ដុល្លារ នៅតែបន្តទទួលយកតាមតម្លៃសេដ្ឋកិច្ច។
* ២៖ ជាមួយគ្នានេះដែរ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមចូលរួមលើកទឹកចិត្តដល់សាធារណជន ឲ្យប្រើប្រាស់ប្រាក់រៀល ដែលជារូបិយបណ្ណជាតិ៕
ខាងក្រោមនេះ ជាសេចក្ដីថ្លែងការណ៍ របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា៖