(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តម្លើង និងតែងតាំងមុខដំណែងលោក ហង្ស ឆាំឆាន ពីអនុរដ្ឋលេខាធិការ មកជារដ្ឋលេខាធិការ នៃក្រសួងមុខងារសាធារណៈ និងតែងតាំងមុខតំណែងលោក ពេជ្រ វិជ្ជាគន្ធី ជាអនុរដ្ឋលេខាធិការ។
ជាមួយគ្នានេះ យោងតាមព្រះរាជក្រឹត្យ លោក អុល រ៉ូ ក៏ត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងផងដែរ។ នេះបើតាមព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ។
ខាងក្រោមនេះ ជាព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ៖