(ភ្នំពេញ)៖ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌឫស្សីកែវ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ បានសម្រេចពិនិត្យ និងអនុម័តនូវវិធានការសំខាន់ៗ ដែលផ្ដោតជារបៀវារៈ ចំនួន៩ ដើម្បីបន្តជម្រុញអនុវត្តឲ្យមានប្រសិទ្ធភាព។
កិច្ចប្រជុំសាមញ្ញលើកទី១២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវនេះ មានការអញ្ជើញចូលរួមពីលោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌ, លោក ជា ពិសី អភិបាលខណ្ឌ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា, លោក ធុយ សុខន សមាជិកក្រុមប្រឹក្សារាជធានី, លោកស្រី ចាន់ នីឡា សមាជិកក្រុមប្រឹក្សារាជធានី, ព្រមទាំងមានការចូលរួមពីគណៈអភិបាល, គណៈនាយក និងលោក-លោកស្រី សមាជិកក្រុមប្រឹក្សាខណ្ឌ, លោកអធិការនគរបាលខណ្ឌ, តំណាងយោធភូមិភាគពិសេស, ប្រធាន-អនុប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធខណ្ឌ, និងអស់លោក-លោកស្រី ចៅសង្កាត់ ចៅសង្កាត់រង សរុប៥៦នាក់។
កិច្ចប្រជុំសាមញ្ញលើកទី១២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌឫស្សីកែវ ដែលផ្តោតលើរបៀបវារៈសំខាន់ៗ ចំនួន៩មានដូចជា៖
*ទី១៖ ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី១០ (កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០) របស់ក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវ អាណត្តិទី៣។
*ទី២៖ ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០២០ របស់រដ្ឋបាលខណ្ឌប្ញស្សីកែវ។
*ទី៣៖ ពិនិត្យ និងអនុម័តលើតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្រ្តីរាជការប្រចាំខែឧសភា ឆ្នាំ២០២០។
*ទី៤៖ ពិនិត្យ និងអនុម័តលើសេចក្តីព្រាង សេចក្តីសម្រេចស្តីពី ការកែសម្រួលក្រុមការងារចុះសិក្សាគម្រោងមូលនីធិអភិវឌ្ឍន៍ខណ្ឌប្ញស្សីកែវ ឆ្នាំ២០២១។
*ទី៥៖ ពិនិត្យ និងអនុម័តលើសេចក្តីព្រាង សេចក្តីសម្រេចស្តីពី ការបង្កើតគណៈកម្មការគ្រប់គ្រងគម្រោងដាក់លូមូល នៅក្នុងសង្កាត់ទាំង៧ នៃខណ្ឌប្ញស្សីកែវ ឆ្នាំ២០២១។
*ទី៦៖ ពិនិត្យ និងអនុម័តលើសេចក្តីព្រាង សេចក្តីសម្រេចស្តីពី ការបង្កើតគណៈកម្មការគ្រប់គ្រងគម្រោង ជួសជុលអណ្តូងលូ និងស្តារលូ នៅក្នុងសង្កាត់ទាំង៧ នៃខណ្ឌប្ញស្សីកែវ ឆ្នាំ២០២១។
*ទី៧៖ ពិនិត្យ និងអនុម័តលើសេចក្តីព្រាង សេចក្តីសម្រេចស្តីពី ការបង្កើតគណៈកម្មការគ្រប់គ្រងគម្រោង ផ្លូវបេតុងឆ្អឹងដែក នៅក្នុងសង្កាត់ទាំង៧ នៃខណ្ឌប្ញស្សីកែវ ឆ្នាំ២០២១។
*ទី៨៖ ពិនិត្យ និងអនុម័តលើសេចក្តីព្រាង ការកែតម្រូវផែនការលទ្ធកម្មឆ្នាំ២០២០ និងអនុលោមភាពគគំរោង២ របស់រដ្ឋបាលខណ្ឌប្ញស្សីកែវ។ ៩-បញ្ហាផ្សេងៗ៕