(ភ្នំពេញ)៖ ព្រោះតែការប្រជែងឥទ្ធិពលរបស់មហាអំណាចក្នុងសម័យសង្គ្រាមត្រជាក់ បានធ្វើឱ្យកម្ពុជាត្រូវរអិលខ្លួនក្លាយជាសាច់ ដែលត្រូវគេកាប់ចិញ្ច្រាំ រហូតរអិលជើងធ្លាក់ក្នុងវិបត្តិនៃភ្លើងសង្គ្រាមយ៉ាងខ្លោចផ្សារជាទីបំផុត។

មកដល់ពេលបច្ចុប្បន្នកម្ពុជា បានក្លាយទៅជាភូមិសាស្ត្រថ្មីមួយ ដែលចិន និងអាមេរិក យកធ្វើជាទីកន្លែងប្រជែងឥទ្ធិពលរបស់ពួកគេទៀតហើយ។ តើកម្ពុជាត្រូវរៀបចំខ្លួនរបៀបណា ដើម្បីកុំឱ្យការប្រជែងឥទ្ធិពលរបស់មហាអំណាចទាំងពីរនេះ ក្លាយទៅជាគ្រោះសម្រាប់កម្ពុជា? នេះជាសំណួរមួយ ដែលត្រូវបានប្រជាពលរដ្ឋ អ្នកសិក្សា បញ្ញាវ័ន្តខ្មែរ បានលើកឡើងនាពេលបច្ចុប្បន្ន។

អ្នកជំនាញប្រវត្តិសាស្ត្រ និងភូមិសាស្ត្រនយោបាយរបស់កម្ពុជាចំនួន៤រូប បានរួមគ្នាបកស្រាយលើសំណួរនេះ ក្នុងកិច្ចពិភាក្សាតុមូលមួយ ដែលបានរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជាកាលពីថ្ងៃទី២៩ ខែឧសភា កន្លងទៅនេះ។

ដើម្បីបានជ្រាបពីវិធីសាស្ត្រដែលកម្ពុជា ត្រូវរំដោះខ្លួនចេញពីការប្រជែងឥទ្ធិពលរបស់ចិន និងអាមេរិក សូមទស្សនាវីដេអូខាងក្រោមនេះ៖