(បន្ទាយមានជ័យ)៖ មនុស្សចំនួន០២នាក់ បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកទឹកកក ក្រឡាប់សង្កត់លើម៉ូតូកាលពីវេលាម៉ោង៦៖២០នាទីព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចស្រះដើមអំពិល ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះបើកបរឈ្មោះ ផុន សារួន អាយុ៦០ឆ្នាំ នៅភូមិនិមិត្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ស្លាប់នៅកន្លែងកើតហេតុ ចំណែកអ្នករួមដំណើរឈ្មោះ ប៊ុន សារ៉ាត់ ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិជាមួយគ្នា ស្លាប់នៅមន្ទីរពេទ្យ និងអ្នកបើករថយន្តដឹកទឹកកករបួសធ្ងន់បាក់ភ្លៅខាងឆ្វេងឈ្មោះ រឿន ឈុយ អាយុ២១ឆ្នាំ នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកបញ្ជាក់ថា នៅមុនពេលកើតហេតុមានរថយន្តដឹកទឹកកក ផ្លាកលេខ ប.មានជ័យ 3A-1190 បើកបរដោយឈ្មោះ រឿន ឈុយ អាយុ២១ឆ្នាំ ក្នុងពីកើតទៅលិចក្នុងល្បឿនលឿនបានឡើងជែងរថយន្ត១គ្រឿងផ្សេងទៀត ពេលមានឧបសគ្គខាងមុខប្រឹង កាច់ចង្កូតទៅស្តាំដៃផ្លូវរបស់ខ្លួនវិញ ដោយលឿនពេកក៏បណ្តាល ឲ្យរថយន្តក្រឡាប់សង្កត់លើម៉ូតូដែលកំពុងធ្វើដំណើរម៉ាកហុងដាទ្រីមសេ125ផ្លាកលេ ខប.មានជ័យ 1F-9337 ដែលកំពុងបើកបរពីលិចមកកើតបញ្ច្រាស់ទិសគ្នា បណ្តាលស្លាប់អ្នកបើកបរម៉ូតូនៅនឹងកន្លែង អ្នករួមដំណើរស្លាប់ពេលបញ្ជូន ទៅមន្ទីរពេទ្យ ចំណែកអ្នកបើបររថយន្តដឹកទឹកកក របួសធ្ងន់បាក់ភ្លៅ បញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យផងដែរ។

លោកបញ្ជាក់បន្ថែមថា មូលហេតុដែលបង្កឲ្យគ្រោះថ្នាក់នេះ គឺបណ្តាលមកពីអ្នកបើករថយន្តដឹកទឹកកក បើកជែងក្នុងល្បឿនលឿនក្នុងស្ថានភាពគ្រោះថ្នាក់ ពេលមានឧបស័គ្គខាងមុខព្យាយាមបួងចង្កូតមកផ្លូវរបស់ខ្លួនវិញ បណ្តាលឲ្យរថយន្តក្រឡាប់តែម្តង។

រថយន្ត និងម៉ូតូខូចខាតធ្ងន់ទាំង២គ្រឿង។ បច្ចុប្បន្នវត្ថុតាងយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរង់ចាំដោះស្រាយតាមនិតិវិធីច្បាប់ ចំណែកសពជនរងគ្រោះ ប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕