(ក្រចេះ)៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំជ្រោយបន្ទាយ នៅល្ងាចទី០១ ខែមិថុនា ឆ្នាំ២០២០ បានចុះបង្កាបករណីលេងជល់មាន់ខុសច្បាប់មួយកន្លែងនៅចំណុចច្រប ឫអូរស្ពាន (ម៉ាត់បឹង) ក្រោមដើមស្វាយ ស្ថិតនៅភូមិខ្សាច់ទប់ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
កម្លាំងនគរបាលស្រុកព្រែកប្រសព្វ បានឲ្យដឹងនៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០នេះថា ការចុះបង្រ្កាបនេះមិនបានឃាត់ខ្លួនអ្នកលេងល្បែងជល់មាន់នេះបាននោះទេ ពេលកម្លាំងចូលទៅដល់ ក្រុមអ្នកលេងទាំងនោះរត់គេចខ្លួនបាត់អស់ ដោយសារផ្លូវចូលមានតែមួយ ហើយពួកគេមានអ្នកមើលផ្លូវ ពេលកម្លាំងចុះទៅគេឲ្យដំណឹងដល់ ក្រុមអ្នកលេងជាមុន ទើបកម្លាំងពិបាកធ្វើការបង្រ្កាប។
នគរបាលបញ្ជាក់ទៀតថា ការចុះបង្រ្កាបនេះកម្លាំងដកហូតបានវត្ថុតាំងកៅអីជ័រចំនួន២ អង្រុតដែកក្រុងមាន់ចំនួន២ និងបានដកមកមករក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាល រីឯវត្ថុតាងបន្ទប់បន្សំ ត្រូវប្រមូលដុតចោលនៅកន្លែង៕