(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ លោក យិន សាន អធិការនគរបាលខណ្ឌចំការមន បានប្រគល់មួកសុវត្ថិភាព ចែកម៉ាស់ បាញ់កំដៅ និងបាញ់អាល់កុលដល់កម្លាំងនគរបាល ខណ្ឌចំការមន គោរពច្បាប់ចរាចរណ៍ផងដែរ ដែលទទួលបានអំណោយឧបត្ថម្ភពីប្រជាពលរដ្នក្នុងមូលដ្នានខណ្ឌទាំងអស់ ដើម្បីចូលរួមបង្កាត់ទប់ស្កាត់មេរោគ COVID-19។
លោក យិន សាន បានឲ្យដឹងថា អំណោយចែកជូនដល់កងកំលាំងនគរបាលខណ្ឌចំការមន គឺបានមកពីប្រជាពលរដ្នក្នុងមូលដ្នានខណ្ឌចំការមនទាំងអស់។
លោកបានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ឲ្យចេះសាមគ្គីគ្នា និងធ្វើការងារសង្គមឲ្យបានច្រើន ជាពិសេសត្រូវបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋមូលដ្ឋាន។
លោកបានផ្តាំថា៖
*ត្រូវកាត់សក់ខ្លីជាប្រចាំ និងស្លៀកពាក់ឯកសណ្ឋានឲ្យបានស្អាត សមជាសមត្ថកិច្ចគំរូ
*ត្រូវរៀនពីការគោរពឲ្យបានត្រឹមត្រូវក្នុងនាមជាមន្ត្រីនគរបាលជាតិ
*ត្រូវគោរពវិន័យកងកម្លាំងឲ្យបានល្អ
*ត្រូវយកចិត្តទុកដាក់រៀនសូត្រ ស្តាប់តាមការណែនាំ គោរពរៀមច្បង និងប្រធានអង្គភាព ដែលនឹងត្រូវចាត់តាំងទៅបម្រើការងារនៅទីនោះ
*ត្រូវផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ ដូចជាការផ្តល់សេវាសាធារណៈឲ្យបានលឿន ជាពិសេសធានាឲ្យបានសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន
*ត្រូវមានវិន័យ អាកប្បកិរិយា សីលធម៌ និងគុណធម៌ល្អ ក្នុងនាមជាមន្ត្រីនគរបាលជាតិ
*ត្រូវបង្ហាញភាពទន់ភ្លន់ ប៉ុន្តែម៉ឺងម៉ាត់ ក្នុងការអនុវត្តការងារ
*ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានជាប្រចាំនៅពេលបើក ដើម្បីបង្ហាញជាគំរូល្អដល់ប្រជាពលរដ្ឋ ក្នុងនាមជាអនុវត្តច្បាប់
*ហាមដាក់ខាត និងចាកចេញឲ្យឆ្ងាយពីអ្វីដែលខុសច្បាប់ជាពិសេសគឺគ្រឿងញៀន
*ត្រូវប្រើប្រាស់អាវុធឲ្យបានត្រឹមត្រូវ ហាមដាច់ខាតការបាញ់បោះសេរី
*ត្រូវចូលរួមថែរក្សាសុខភាព ដោយពាក់ម៉ាស់ជាប្រចាំ លាងដៃជាមួយជែល ឬទឹកអាល់កុលឲ្យបានញឹកញាប់ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩៕