(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ក្នុងចំណោម៣នាក់ ដែលតែងតែជិះម៉ូតូធ្វើសកម្មភាពដោយប្រើអំពើហិង្សា (ឆក់ទូរស័ព្ទបានសម្រេច) មានស្ថានទម្ងន់ទោសចំនួន ៤លើក នៅរាជធានីភ្នំពេញ ពេលនេះត្រូវបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនិតិវិធីហើយ ក្រោយពីកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តាមស្រាវជ្រាវបង្ក្រាបបាន ជាមួយវត្ថុតាងនៃសកម្មភាព។ នេះបើតាមការថ្លែងប្រាប់អ្នកយកព័ត៌មានអង្គភាព Fresh News ពីសំណាក់លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០នេះ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា បានឲ្យដឹងថា ការតាមស៉ើបអង្កេតបង្ក្រាបជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ខណៈ២នាក់ទៀតកំពុងរត់គេចខ្លួន ដែលតែងតែជិះម៉ូតូធ្វើសកម្មភាព ដោយប្រើអំពើហិង្សា (ឆក់ទូរស័ព្ទបានសម្រេច) មានស្ថានទម្ងន់ទោសចំនួន ៤លើក នៅរាជធានីភ្នំពេញ បានអនុវត្តឡើងស្ថិតនៅចំណុចមុខអាកាសចរណ៍ស៊ីវិល ផ្លូវសហពន្ធ័រុស្សី សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០។
លោក ប៊ុន សត្យា បានឲ្យដឹងថា ក្រោយពីឃាត់ខ្លួនជនសង្ស័យម្នាក់នេះ ដើម្បីយកមកសាកសួរទៅតាមជុំនាញនៅការិយាល័យ (ជនសង្ស័យ) បានឆ្លើយសារភាពថា កន្លងមកធ្លាប់ធ្វើសកម្មភាព ដោយប្រើអំពើហឹង្សា (ឆក់ទូរស័ព្ទដៃ) តាមដងផ្លូវបានសម្រេចចំនួន ៤លើកមកហើយ។
*ករណីទី១៖ ឆក់ទូរសព្ទ័ដៃម៉ាកអាយហ្វូនអ៊ីចអេសម៉េក ពណ៌មាស ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ក្រុម១ ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ នាវេលាម៉ោងប្រហែលជាង២០ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ដែលមានជនរងគ្រោះឈ្មោះ ជួន ដារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៤៦ ផ្លូវបេតុង ភូមិប៉ប្រក់ខាងត្បូង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ (បាត់បង់ទូរសព្ទ័ដៃម៉ាកអាយហ្វូនអ៊ីចអេសម៉េកពណ៌មាស)។
*ករណីទី២៖ ជាអំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកអាយហ្វូនអ៊ិចអេសម៉េក ពណ៌មាស) ស្ថិតនៅចំណុចបុរីញូថោន ផ្លូវE ក្រុម១ ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ នាវេលាម៉ោងប្រហែលជាង១៨ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០។
*ករណីទី៣៖ ក៏ជាអំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកហូវៃ ពណ៌ខ្មៅ) ស្ថិតនៅចំណុចបុរីញូថោន ផ្លូវE ក្រុម១ ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ នាវេលាម៉ោងប្រហែលជាង១៨ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០។
លោកវរសេនីយ៍ឯក នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញថា តាមការឆ្លើយសារភាពរបស់ជនសង្ស័យ ករណីទី៤៖ ក៏ជាអំពើលួចមានស្ថានទម្ងន់ទោសដែរ ដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកអាយហ្វូនអ៊ិច ពណ៌ស) ស្ថិតនៅចំណុចបុរីញូថោន ផ្លូវJ ក្រុម១ ភូមិព្រៃទា១ សង្កាត់ចោមចចៅ៣ ខណ្ឌពោធិសែនជ័យ នាវេលាម៉ោងប្រហែលជាង១៧កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោងប្រហែល២០និង៣០នាទី មានករណី អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកអាយហ្វូនអ៊ីចអេសម៉េក ពណ៌ មាស) ស្ថិតនៅចំណុចបូរីញូថោន ផ្លូវបេតុង ក្រុម១ ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ដែលប្រព្រឹត្តដោយជនសង្ស័យ ចំនួន៣នាក់ ជិះម៉ូតូ២គ្រឿង គឺឈ្មោះ ខៀវ គីមហេង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ជិះម៉ូតូម៉ាកស៊ុយហ្សុយគីនិច ពណ៌ លឿងលាយស សេរីឆ្នាំ២០២០ ពាក់ស្លាកលេខ 1IH-3950 ឌុបបក្ខពួកឈ្មោះ សិទ្ធិ ភេទប្រុស អាយុប្រហែល១៨ឆ្នាំ ជនជាតិខ្មែរ ប្រើទូរសព្ទ័ដៃលេខ០១៧ ៤២២ ២២០ និងបក្ខពួកម្នាក់ទៀតឈ្មោះ រាក់ ភេទប្រុស អាយុប្រហែល១៨ឆ្នាំ ជនជាតិខ្មែរប្រើទូរសព្ទ័ដៃលេខ ០៩៦ ៨៨១ ៤០៧៣ ជិះម៉ូតូស៊ុយហ្សុយគីនិច ពណ៌ទឹកក្រូចលាយស សេរីឆ្នាំ២០២០ មិនចាំស្លាកលេខ ដោយជិះម្នាក់ឯង នៅពេលដែលជនសង្ស័យជិះម៉ូតូមកដល់ចំណុចកើតហេតុខាងលើ ក៏បានឃើញជនរងគ្រោះកំពុងកាន់ទូរសព្ទ័ដៃម៉ាកអាយហ្វូនអ៊ិចអេសម៉េក ពណ៌ មាស។
ភ្លាមៗនោះជនសង្ស័យឈ្មោះ ខៀវ គីមហេង បានឃើញក៏បើកម៉ូតូចូលទៅជិតជនរងគ្រោះ ហើយឈ្មោះ សិទ្ធិ ដែលអង្គុយខាងក្រោយ ក៏បានធ្វើសកម្មភាពឆក់យកទូរសព្ទ័ដៃពីជនរងគ្រោះបានសម្រេច ហើយជិះម៉ូតូគេចខ្លួនចំណែក ឈ្មោះ រាក់ ជិះម៉ូតូគេចខ្លួនតាមពីក្រោយ។
រីឯវត្ថុតាងដែលសមត្ថកិច្ចចាប់ដកហូតយកបានពីជនសង្ស័យរួមមាន៖ ម៉ូតូម៉ាកស៊ុយហ្សុយគីនិច ពណ៌ លឿងលាយស សេរីឆ្នាំ២០២០ ពាក់ស្លាកលេខ 1IH-3950៕