(ភ្នំពេញ)៖ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០នេះ បានចុះបញ្ជាកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងណែនាំវិធានការ អំពីការការពារទប់ស្កាត់ជំងឺកូវីដ-១៩។
សមាសភាពចូលរួមមាន៖ លោក យស យុទ្ធី អភិបាលរងខណ្ឌ, លោក នី សាមិត្ត ប្រធានការិយាល័យ សាធារណការដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់ សាធារណៈខណ្ឌដូនពេញ, លោក មុត ប៊ុនថន អនុប្រធានការិយាល័យ, លោក ជួន ចិត្រ អធិការរងខណ្ឌ, លោក គឹម វុត្ថា ប្រធានផ្នែកប្រជាការពារ, លោក ម៉ៅ ពោធិ, លោក កែម ហេង អនុប្រធានផ្នែកប្រជាការពារខណ្ឌដូនពេញ ចុះអនុវត្តការងារដូចខាងក្រោម៖
១៖ ត្រួតពិនិត្យកម្លាំង និងវាស់កំដៅប្រជាការពារខណ្ឌ។
២៖ រៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ តាមមហាវិថីព្រះមុនីវង្ស ព្រះស៊ីសុវត្ថិ ព្រះនរោត្តម ព្រះសុរាម្រិត ១០៦ ១០៨ ១១៣ ១៥៤ ១៣៦ ១៣០ ផ្លូវជាតិលេខ៥ រង្វង់មូលគួចកាណុង គល់ស្ពានជ្រោយចង្វារ។
ជាលទ្ធផល៖ * បានចាក់សោរកង់រថយន្ត៤គ្រឿង ទុកនៅនឹងកន្លែង ស្ទូចរថយន្ត១គ្រឿង យកទៅរក្សាទុកនៅអធិការខណ្ឌ។ * បានចាប់យករទេះលក់ដូរ២គ្រឿង ម៉ូតូរ៉ឺម៉ក១គ្រឿង ដែលចតបញ្ច្រាស់ទិសចរាចរ និងចតឥតសណ្តាប់ធ្នាប់ យកមករក្សាទុកនៅសាលាខណ្ឌ។
៣៖ បានចុះប្រមូលសំរាម ដែលនៅសេសសល់នៅតាមដេប៉ូសំរាម តាមដងផ្លូវ និងបាញ់ទឹកលាងសម្អាត មានមហាវិថីព្រះស៊ីសុវត្ថិ ព្រះមុនីវង្ស ព្រះនរោត្តម ព្រះសុរាម្រិត សួនលោកតាក្រុមង៉ុយ ផ្លូវឧកញ៉ាស៊ូស៊្រុន វេទិការព្រះអង្គដង្កើ ជុំវិញវិមានឯករាជ្យ។
៤៖ ចុះរៀបចំសណ្តាប់ធ្នាប់ នៅលើសួនច្បារ ចាប់ពីជីសាងរហូតដល់ផ្សាររាត្រី ហាមមិនឲ្យមានការលក់ដូរទៀតទេ។
៥៖ បន្តអនុវត្ត ការចុះផ្សព្វផ្សាយសារាចរណែនាំ របស់រាជរដ្ឋាភិបាលស្ដីអំពី ការចូលរួមទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ (COVID19) តាមគោលដៅសំខាន់ៗទាំង៥ គោលដៅ៕