(ភ្នំពេញ)៖ ក្រុមហ៊ុន ORKIDE DEVELOPMENT ដែលគេស្គាល់ថា (អ័រគីដេ វីឡា) បានប្រកាសជាសាធារណៈតាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួន អំពីការបើកលក់គម្រោងថ្មី អ័រគីដេ ដឹពោធិ៍ចិនតុង ដែលនឹងរៀបចំទទួល បើកលក់ជូនអតិថិជន នាថ្ងៃទី08 ខែមិថុនា ឆ្នាំ2020 ខាងមុខនេះ នៅទីតាំងការដ្ឋានផ្ទាល់ ស្ថិតលើផ្លូវ105K (ផ្លូវចូលវត្តតាំងកសាង) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចូលតាមផ្លូវរថភ្លើងទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញចំងាយ1.5km។
សូមចុចចូលមើលផែនទីទីតាំងគម្រោង៖ https://goo.gl/maps/EufUi9MpPTd2VqJz8
សូមបញ្ជាក់ផងដែរ ថាគម្រោងថ្មី អ័រគីដេ ដឹពោធិ៍ចិនតុង គឺទើបតែបើកសម្ពោធការដ្ឋានសាងសង់បុកគ្រឹះ កាលពីពេលថ្មីៗនេះ បានធ្វើអោយមហាជននិងអតិថិជនជាច្រើនមានចាប់អារម្មណ៍ខ្លាំង ព្រមទាំងសួរព័ត៌មានគម្រោងថ្មីមួយនេះជារៀងរាល់ថ្ងៃ ដោយសារទន្ទឹងរង់ចាំថ្ងៃបើកលក់ជាផ្លូវការមកដល់។ សម្រាប់គម្រោងថ្មីនេះ ទីតាំងជាតំបន់សក្តានុពលខ្ពស់ ជាទីប្រជុំជនកំពុងបន្តអភិវឌ្ឍន៍ឥតឈប់ឈរ ដែលចំងាយត្រឹម 1.5គម ប៉ុណ្ណោះពីអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ។
សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចធ្វើការទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ 098 73 3333 ឬ តាមរយៈប្រអប់សារហ្វេសប៊ុកផេក https://www.facebook.com/orkidedevelopment/ ក្រុមការងារផ្នែកលក់នឹងធ្វើការទំនាក់ទំនងទៅកាន់លោកវិញនៅមុនពេលបើកលក់៕