(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀត បានចេញសេចក្តីជូនដំណឹងបន្ទាន់ថា រដ្ឋាភិបាលវៀតណាម បានសម្រេចអនុញ្ញាតឱ្យនិស្សិត សិក្ខាកាមយោធា និងសិក្ខាកាមនគរបាល អាហារូបករណ៍កម្ពុជាជិត ៥០០នាក់ ចូលតាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត (ខេត្តស្វាយរៀង) ម៉ុកបាយ (ខេត្តតៃនិញ) នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជា នៅវៀតណាម ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែមិថុនានេះ។
បើតាមសេចក្តីជូនដំណឹង បានឱ្យដឹងថា រដ្ឋាភិបាលវៀតណាម បានសម្រេចដែលមានខ្លឹមសារដូចខាងក្រោម៖
*ចំពោះនិស្សិតអាហារូបករណ៍កម្ពុជាជិត៥០០នាក់ តាមគម្រោងភាគីវៀតណាមត្រៀម អនុញ្ញាតឱ្យចូលតាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត (ខេត្តស្វាយរៀង) ម៉ុកបាយ (ខេត្តតៃនិញ) នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០។
*ពេលមកដល់វៀតណាមនិស្សិត និងសិក្ខាកាមកម្ពុជាទាំងអស់ នឹងត្រូវដាក់ដោយឡែក ១៤ថ្ងៃ ទៅតាមការរៀបចំរបស់អាជ្ញាធរខេត្តតៃនិញ។
*ចំពោះចំណាយផ្សេងៗ នៅពេលដាក់ដោយឡែក ១៤ថ្ងៃ ក្រសួងអប់រំ និងបណ្ដុះបណ្ដាលវៀតណាម បានស្នើនាយករដ្ឋមន្ត្រីវៀតណាម ពិនិត្យ និងសម្រេចលើកលែងការចំណាយទាំងស្រុង ឬបញ្ចុះការចំណាយមួយផ្នែក៕
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀត៖