(ឧត្តរមានជ័យ)៖ នៅព្រឹកថ្ងៃសុក្រទី០៥ ខែមិថុនា ឆ្នាំ២០២០នេះ ទេសរដ្ឋមន្ត្រី គន់ គីម ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តឧត្តរមានជ័យ បានដឹកនាំកិច្ចប្រជុំ ដោះស្រាយបញ្ហាទំនាស់ដីធ្លី ដែលនៅសេសសល់ ក្នុងខេត្តឧត្តរមានជ័យ ដែលមានសមាសភាពពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តឧត្តរមានជ័យ។
ក្រោយពីការពិភាក្សា គ្នាយ៉ាងល្អិតល្អន់ រវាងរដ្ឋបាលខេត្ត និងក្រសួងកសិកម្ម រួចមក ទេសរដ្ឋមន្ត្រី គន់ គីម បានជំរុញ ៣ចំណុច រួមមាន៖
*ទី១៖ ឲ្យក្រុមការងារ អនុវត្តតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល
*ទី២៖ បញ្ហាដីធ្លីកើតថ្មីក្រុមការងារត្រូវចុះធ្វើបច្ចុប្បន្នភាព និងរៀបចំលិខិតបទដ្ឋានដាក់ស្នើទៅក្រសួងជំនាញ ដើម្បីដោះស្រាយបញ្ចប់
*ទី៣៖ សុំឲ្យខាងក្រសួងពាក់ព័ន្ធ មកដោះស្រាយបញ្ហាដីសម្បទានដកពីក្រុមហ៊ុន ជាង១ម៉ឺនហិកតា ដើម្បីសុំអនុប្រយោគ និងធ្វើការគ្រប់គ្រង៕