(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ជំនួបពិភាក្សាការងារស្ដីពី «សវនកម្មលើបញ្ជីបោះឆ្នោត ឆ្នាំ២០១៩» រវាង គ.ជ.ប និង COMFREL។
ក្នុងជំនួបនោះ COMFREL បានរកឃើញថា ៩៩.៧% នៃអ្នកបោះឆ្នោតពិតជាមានវត្ដមាននៅទីតាំងដូចគ្នា នឹងទីតាំងក្នុងបញ្ជីបោះឆ្នោត គឺជាសូចនាករដែលវាស់ឲ្យឃើញអំពីគុណភាព នៃបញ្ជីបោះឆ្នោតរបស់ គ.ជ.ប។
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មាន របស់ គ.ជ.ប ដែលមានខ្លឹមសារទាំងស្រុង៖