(ភ្នំពេញ)៖ បន្ទាប់ពីជោគជ័យជាបន្តបន្ទាប់ក្នុងការសាងសង់ និងលក់គម្រោងរបស់ខ្លួន បុរី TV Star បានសម្រេចរៀបចំពិធីបញ្ចុះធម្មសិលាគម្រោងង ទី៦ នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០នេះ ដោយមានវត្តមានពីម្ចាស់គម្រោង ភ្នាក់ងារលក់ បុគ្គលិក អ្នកសារពត៌មាន និងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។

គម្រោងទី៦ មានទីតាំងនៅតាមបណ្តោយផ្លូវរដ្ឋ ៣០ម៉ែត្រ ក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលជាទី តាំងដ៏មានសក្តានុពលខ្លាំង សម្រាប់អតិថិជនដែលកំពុងស្វែងរកផ្ទះក្នុងក្តីស្រមៃ ប្រកបដោយគុណប្រយោជន៍៤ គឺផ្ទះដែលអាចរស់នៅបាន ផ្ទះដែលងាយស្រួលលក់ ផ្ទះដែលអាចប្រកបអាជីវកម្មបាន និងផ្ទះដែលអាចជួលបាន។

លោក សាំង វាសនា អគ្គនាយកប្រត្តិបត្តិរបស់បុរី TV Star បានរៀបរាប់ពីលក្ខណ: ពិសេសរបស់សំណង់បុរីនេះ ប្រាប់មកកាន់អ្នកសារពត៌មានថា អតិថិជនដែលកំពុងតែស្វែងរកលំនៅដ្ឋានដ៏សមប្រកប គួរយល់ដឹង និងពិចារណាពីលក្ខណ:ពិសេសរបស់បុរី TV Star ដែលមានដូចជា៖

*ទី១៖ ថ្នាំលាបដែលមានគុណភាពលេខ១ អាចនិយាយបានថាមានតែមួយនៅ កម្ពុជា ធានា គុណ ភាពពណ៌រហូតដល់១២ឆ្នាំ មិនប៉ោង មិនរបក មិនកាន់ស្លែរ មិនផុយរបេះ មិនជក់ទឹក ដោយ អាច ធ្វើ តេស្ត ជាមួយនឹងការជះកាហ្វេមួយកែវទៅលើជញ្ជាំង រួចយកអេប៉ុងមកជូតសម្អាត។

*ទី២៖ ដំបូលដែលមានការចាក់បេតុងប្លង់សេ ដែលអាចធានាបាន មិនមានការជ្រាបទឹក។

*ទី៣៖ ខ្សែភ្លើងដែលយើងយកមកប្រើប្រាស់ ជាខ្សែភ្លើងមានគុណភាពលេខមួយ នាំចូលពីប្រទេសសឹង្ហបុរី។

*ទី៤៖ ដែកដែលយើងប្រើប្រាស់ក្នុងការសាងសង់ជាដែកលេខមួយ និងទីប្រាំសម្រាប់ផ្ទះវីទ្បា មានចំណតទ្បាន ដែល អាច ចតទ្បានពីរ ស្របគ្នា។

លោកអគ្គនាយក បានបញ្ជាក់ទៀតថា «បុរី TV Star បានប្រកាន់ខ្ជាប់ជាមួយនឹងគោលការណ៍របស់ខ្លួន ក្នុងការសាងសង់នូវលំនៅដ្ឋាន សម្រាប់អតិថិជន គឺលំនៅដ្ឋានប្រកបដោយគុណភាព សោភ័ណ្ឌភាព និងផាសុខភាព។ បុរី TV Star ក៏មានគោលការណ៍ជាច្រើន ក្នុងការជួយសម្រួលដល់អតិថិជន ដែលមានបំណងចង់ទិញផ្ទះ ប្រកបដោយលក្ខណ:ងាយស្រួល និងមានជម្រើសជាច្រើន។ បើចង់ដឹងកាន់តែច្បាស់ អាចមកសាកសួរពត៌មានបន្ថែម»

ក្នុងពេលដ៏ឆាប់ខាងមុខនេះ បុរី TV Star គម្រោងទី៦ នឹងប្រដឹសទ្បើង នៅតាមទីតាំងដែលបាន រៀបរាប់ខាងលើ នៅក្នុងខ័ណ្ឌដង្កោ រាជធានីភ្នំពេញ ដែលអតិថិជនអាចទាក់ទងសួរពត៌មានទៅតាម អាសយដ្ឋាន ភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។ លេខទំនាក់ទំនង 067/095/098 98 2000៕