(ភ្នំពេញ)៖ និស្សិតស្រីឈ្មោះ មាស សុថារី អាយុ១៨ឆ្នាំ រៀននៅសាកលវិទ្យាល័យ បៀលប្រាយ ដែលបានបាត់ខ្លួនប៉ុន្មានថ្ងៃនោះ ត្រូវបានឪពុក-ម្តាយរកឃើញវិញហើយនៅផ្ទះបងប្អូនក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយមានការចែកចាយព័ត៌មានពីបងប្អូនតាមបណ្ដាញសង្គម Facebook និងមានការចុះផ្សាយតាមបណ្តាញព័ត៌មាន Fresh News។
ឪពុក-ម្តាយ និស្សិតរូបនេះ ក៏សូមថ្លែងអំណរគុណដល់បងប្អូន ដែលលេងតាមបណ្ដាញសង្គម Facebook អំពីការជួយចែកចាយព័ត៌មាន បាត់ខ្លួនរបស់កូនស្រីគាត់ និងសូមថ្លែងអំណរគុណ ដល់បណ្ដាញព័ត៌មាន Fresh News ដែលបានជួយផ្សព្វផ្សាយព័ត៌មាន ពីការបាត់ខ្លួនកូនស្រីគាត់ផងដែរ។
ម្តាយរបស់និស្សិតរូបនេះ គឺអ្នកស្រី ស សារីម បានថ្លែងថា «ខ្ញុំបានជូបឃើញកូនវិញហើយ! គាត់ទៅកន្លែងល្អ សុខសប្បាយជាធម្មតាទេ! ក្រុមគ្រួសារយើងខ្ញុំសូមលើកដៃទាំង គូរសំពះថ្លែងអំណអរគុណ ដល់ពុកម៉ែបងប្អូនអ៊ុំមាពូមីងទាំងអស់ ទាំងក្នុងប្រទេសក្រៅប្រទេសតាមបណ្តាញព័ត៌មាន និងអង្គភាពព័ត៌មាន Fresh News ដែលបានចែករំលែកព៌ត័មាន និងបានផ្ដល់ក្ដីបារម្ភ»៕