(ឧត្តរមានជ័យ)៖ គ្រាប់មីនចំនួន២៣គ្រាប់ ត្រូវបានប្រទះឃើញនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០នេះ ខណៈពលរដ្ឋបានឃើញពេលកំពុងភ្ជួររាស់ដីនៅចំនុច គោកកឋិនខាងត្បូង ចំងាយ៣គីឡូម៉ែត្រ ពីភូមិយាយទេព ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ និងបានប្រគល់ឱ្យអង្កការដោះមីនកម្ពុជា យកទៅកំទេចចោល។
តាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ឱ្យដឹងថា គ្រាប់មីនទាំង២៣គ្រាប់នេះ គឺកសិករឈ្មោះ យិន កន ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិ ឃុំ ខាងលើបានប្រទះឃើញ ពេលកំពុងភ្ជួរដី ហើយគ្រាប់មីននេះជាប្រភេទគ្រាប់ ៧២A ដែលបានបន្សល់ទុកតាំងពីសមយ័សង្គ្រាម។
ក្រោយពីបានចុះពិនិត្យជាក់ស្តែង សមត្ថកិច្ចបានហៅអង្កការដោះមីនកម្ពុជាមកទទួលយកទៅកំទេចចោល៕