(ភ្នំពេញ)៖ ឧបាសក យ៉ុង សុខន ដែលជាបិតាបង្កើតរបស់បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលមរណភាព នៅថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៣៖១៧នាទី ក្នុងជន្មាយុ៨១ឆ្នាំ ដោយជរាពាធ។
មរណភាពរបស់ឧបាសក យ៉ង សុខន ជាការបាត់បង់ឪពុក ឪពុកក្មេក ជីតា ដ៏ឧត្តុង្គឧត្តមប្រកបដោយ ព្រហ្មវិហារធម៌មួយរូប ដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានកូនចៅប្រកបដោយគន្លងធម៌។
សពឧបាសក យ៉ុង សុខន នឹងត្រូវបូជានៅថ្ងៃអាទិត្យ ២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃ៧ ខែមិថុនា ឆ្នាំ២០២០ នៅវេលាម៉ោង៤:០០រសៀល នៅភូមិស្វាយឧត្ដម សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ អាស្រ័យហេតុនេះ សូមបងប្អូនញាតិមិត្ត សាច់សារលោហិត និងពុទ្ធបរិស័ទនានា អញ្ជើញចូលរួមក្នុងកម្មវិធីខាងលើនេះ ដោយសទ្ធាជ្រះថ្លា និងអនុមោទនាទទួលយកផល្លានិសង្ឃរៀងៗខ្លួន៕