(កំពង់ស្ពឺ)៖ យ៉ាងហោចណាស់មានផ្ទះប្រជាពលរដ្ឋ ៣៧០ខ្នង រួមទាំងសម្ភារជាច្រើនត្រូវបានខូចខាត ដោយសារភ្លៀងលាយខ្យល់កន្ត្រាក់វាយប្រហារ នៅឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ហេតុការណ៍នេះ បានកើតឡើងនាល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០នេះ។
យោងតាមការរៀបរាប់របស់ប្រជាពលរដ្ឋ បានឲ្យភ្នាក់ងារ Fresh News ប្រចាំខេត្តកំពង់ស្ពឺដឹងថា មុនពេលកើតហេតុ មានភ្លៀងធ្លាក់ លាយឡំនឹងខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំង ហើយបានវាយប្រហារមកលើឃុំខាងលើ បណ្តាលឲ្យផ្ទះ៣៧០ខ្នង រងការខូចខាតយ៉ាងដំណំ។ ក្នុងនោះ មានសត្វពាហានៈជាច្រើនខ្វះទីជម្រក ហើយថែមខូចខាតសម្ភារជាច្រើនទៀតផងដែរ។
ចំពោះបញ្ហានេះ សមត្ថកិច្ចនៅមិនទាន់អាចរាយការណ៍ ពីករណីខូចខាត បាត់បង់ និងចំនួនសត្វដែលរងគ្រោះនៅឡើយទេ។ ព័ត៌មានលម្អិត Fresh News នឹងផ្សាយជូនជាបន្តបន្ទាប់៕