(បន្ទាយមានជ័យ)៖ ដោយមើលឃើញនៅការនឿយហត់របស់បងៗដែលជាអ្នកស្តារលូចំនួន៦នាក់ ដែលពួកគាត់តែតែចុះស្ដារលូទៅតាមសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាប្រចាំជាក់ស្តែងនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ លោកវសេនីយ៍ទោ ប៊ុន អៀង មេបញ្ជាការរងកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ និងលោក នួន នីគីដា បាននាំយកអំណោយជាគ្រឿង ឧបភោគ និងបរិភោគ រួមនិងថវិកាប្រគល់ដល់ពួកគាត់ជាការរលើកទឹកចិត្ត។

គ្រឿងឧបភោគនិងបរិភោគ ដែលយកទៅចែនជូននាពេលនេះរួមមាន៖ អង្ករ ២ក្រុង ចំនួន ៥០គីឡូក្រាម, មីកំប៉ុង ១២កំប៉ុង, ត្រីខ ៣០កំប៉ុង, សាប៊ូបោកខោអាវ ១ថង់ធំ, ទឹកត្រី ៦ដប, ទឹកស៊ីអ៊ីវ ៦ដប, ទឹកផ្លែឈើ ១២កំប៉ុង និងសាប៊ូលាងចាន ១ធុងធំ ព្រមទាំងថវិការចំនួន ៣ម៉ឺនរៀលក្នុងម្នាក់ៗ។

លោកវរសេនីយ៍ទោ ប៊ុន ណាំអៀង និងលោក នួន នីគីដា ជានិច្ចកាលលោកទាំងពីរតែងតែជួយផ្ដល់អំណោយជូនបងប្អូនប្រជាពលរដ្ឋដែលមានការលំបាកជាប្រចាំ។

ក្នុងនោះផងដែរលោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកវរសេនីយ៍ទោ ប៊ុន ណាំអៀង និងសប្បុរជន នួន នីគីដា ដែលលោកទាំងពីរ តែងតែចូលរួមមនុស្សធម៌ និងជួយគ្រប់បែបយ៉ាងដល់ប្រជាពលរដ្ឋ ដែលមានការខ្វះខាត ក៏ដូចជាបញ្ហាគ្រោះថ្នាក់ចររាចរណ៍ផ្សេងៗទៀត ហើយក៏សូមអរគុណដល់លោកទាំងពីរដែលបាន ជួយផ្ដល់នូវគ្រឿងឧបភោគ បរិភោគរួមទាំងថវិកា ជួយដល់បងៗដែលចុះស្តារលូ ទាំង៦នាក់៕