(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹង ការប្រមូលថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ សម្រាប់ខែឧសភា ឆ្នាំ២០២០។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

សេចក្ដីជូនដំណឹង បានឲ្យដឹងថា ចំពោះបងប្អូនប្រជាពលរដ្ឋម្ចាស់អាជីវកម្ម សេវាកម្ម និងស្ថាប័នឯកជន ដែលពុំទាន់បានទូទាត់បំណុលសរុប ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង រដ្ឋបាលរាជធានី នឹងចេញលិខិតអញ្ជើញ រលឹកជាថ្មីម្ដងទៀត ឲ្យទូទាត់បំណុល រួមនឹងអនុវត្តវិដានការមួយចំនួន ដូចខាងក្រោម៖

១៖ បញ្ចេញបញ្ជីឈ្មោះ អ្នកមិនទាន់បានបង់ថ្ងៃសេវាប្រមូលសំរាម និងសំណល់រឹង ជាសាធារណៈតាម បណ្ដាញសង្គម ឬតាមប្រព័ន្ធផ្សព្វផ្សាយ
២៖ កត់ត្រាជាបំណុល ហើយអនុវត្តវិធានការរដ្ឋបាល ដោយបិទអាជីវកម្ម ឬសវាកម្មជាបណ្ដោះអាសន្ន
៣៖ អនុវត្តវិធានការផ្សេងៗទៀតតាមការចាំបាច់។

ខាង្រោមនេះ ជាសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលមានខ្លឹមសារទាំងស្រុង៖