(ភ្នំពេញ)៖ ព័ត៌មានអំពីអ្នកឈ្នះរង្វាន់រថយន្តទំនើប Porsche ចុងក្រោយ ដោយលោក ដែង ម៉េងស្រ៊ាង វ័យ២២ឆ្នាំ ស្នាក់នៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែឧសភាកន្លងទៅ បានធ្វើឲ្យអតិថជនពិសា ស្រាបៀរ កម្ពុជា ទូទាំងប្រទេសមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំង ហើយប្រាកដណាស់ថា អ្នកខ្លះក៏មានចិត្តច្រណែនផងដែរ ប៉ុន្តែធ្វើម៉េចបើសំណាងមិនទាន់ដល់។
អតិថិជនស្រាបៀរ កម្ពុជា នឹងកាន់តែច្រណែនថែមទៀត បើបានដឹងអំពីសំណាងទាំងអស់ផ្សេងទៀតដែលលោក ដែង ម៉េងស្រ៊ាង តែងតែទទួលបានកន្លងមកពី ស្រាបៀរ កម្ពុជា។
លោក ដែង ម៉េងស្រ៊ាង បានប្រាប់យ៉ាងដូច្នេះថា៖ «ក្រៅពីរង្វាន់រថយន្ត កាលពីមុន ខ្ញុំក៏ធ្លាប់ឈ្នះរង្វាន់ផ្សេងៗទៀតផងដែរពីស្រាបៀរ កម្ពុជា ដូចជាទឹកប្រាក់ ១០ម៉ឺនរៀល ៥ម៉ឺនរៀល ឬមិនអ៉ីចឹងទេ គឺរង្វាន់ ២៤កំប៉ុងជាដើមស្ទើរតែរាល់ពេល នៃការជប់លៀងជុំគ្នាជាមួយមិត្តភកិ្ត។ ខ្ញុំយល់ថា ខ្ញុំជាមនុស្សម្នាក់ដែលមានសំណាងណាស់ មិនថាទិញផលិតផលយកមកពិសា ឬបករើប្រាស់ទេតែងបានរង្វាន់រហូត»។
បុគ្គលិកក្រុមហ៊ុនអចលនទ្រព្យរូបនេះ រៀបរាប់អំពីការឈ្នះរថយន្ត Porsche ពីស្រាបៀរ កម្ពុជា យ៉ាងដូច្នេះផងដែរថា «នៅរសៀលថ្ងៃទី១៨ នោះ ខ្ញុំហូបចុកធម្មតាជាមួយមិត្តភ័ក្តិ ប៉ុន្តែមុននឹងគាស់កំប៉ុងនីមួយៗ ខ្ញុំតែងតែហៅរករង្វាន់ធំ ព្រោះខ្ញុំដឹងថា ស្រាបៀរ កម្ពុជា ដាក់រថយន្ត។ អ៉ីចឹងខ្ញុំគាស់ឆាច់ហៅលេងលេងរក ឡាន! ឡាន! ឡាន! ស្រាប់តែដល់ កំប៉ុងទី២ ចេញឡានមកមែន បាននាំគ្នាស្រែកហ៊ោរ មិននឹកស្មានថា ហៅបានអ៉ីចឹងសោះ។ រង្វាន់ធំនេះ ពិតជាធ្វើឲ្យខ្ញុំនៅមិនស្ងៀម គេងមិនលក់សោះឡើយ ដោយសារចិត្តរំភើបខ្លាំងពេក»។
លោកបន្តទៀតទៀតថា៖ «ប៉ុណ្ណេះទាំងខ្ញុំ ក្រុមគ្រួសារ និងមិត្តភក្តិជប់លៀងជុំគ្នានោះ នឹងបានស្គាល់រសជាតិបើករថយន្តទំនើបដែលមនុស្សជាច្រើនប្រាថ្នា។ វាពិតជារឿងមួយដ៏រំភើបជាទីបំផុត»៕
ពិសា ស្រាបៀរ កម្ពុជា ដោយការទទួលខុសត្រូវ!