(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ មានដូចខាងក្រោម៖
១៖ ក្រសួងសុខាភិបាល៖ អ្នកជំងឺកូវីដ១៩ ម្នាក់ទៀតបានជាសះស្បើយ ខណៈអ្នកឆ្លងថ្មីមិនមានឡើយ !
២៖ ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៧លាននាក់ ស្លាប់ជាង ៤០ម៉ឺននាក់ និងជាសះស្បើយជាង ៣.៤លាននាក់!
៣៖ លោក ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
៤៖ ចំនួនករណីឆ្លង COVID-19 នៅអាមេរិកកើនដល់លើស «២លាននាក់» ខណៈអ្នកស្លាប់កើនដល់ជាង ១១២ពាន់នាក់!
៥៖ លោក គង់ គាំ៖ សម រង្ស៉ី និងក្រុមនយោបាយជ្រុលនិយម កំពុងធ្វើឱ្យសង្គមជាតិវឹកវរ ប៉ុន្តែ «ប្រជាពលរដ្ឋ មិនចោលសាច់ស្រវាឆ្អឹង»
៦៖ ចំនួនករណីឆ្លងជំងឺ COVID-19 នៅអារ៉ាប៊ីសាអូឌីតកើនឡើងដល់លើស ១០០,០០០នាក់ហើយ!
៧៖ ឧត្តមសេនីយ៍ឯក ស ថេត ព្រមានថា «បើមានការចតល្មើសផ្លាកសញ្ញាចរាចរណ៍ ត្រូវតែស្ទូចយកមកផាកពិន័យ»
៨៖ លោក ត្រាំ បញ្ជាឲ្យដកងកម្លាំងឆ្មាំជាតិចេញពីរដ្ឋធានីវ៉ាស៊ីនតោន ក្រោយស្ថានការណ៍ស្ថិតក្នុងការគ្រប់គ្រង យ៉ាងល្អឥតខ្ចោះ
៩៖ កម្ពុជា-ចិន នឹងបើកកិច្ចប្រជុំនៅថ្ងៃទី១៦ មិថុនា ពិភាក្សារឿងស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ក្រោយវិបត្តិកូវីដ១៩
១០៖ ទីបំផុតប្រទេសនូវែលសេឡង់ «ព្យាបាលអ្នកជំងឺ COVID-19 ជាអស់រលីង»
១១៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៖ ករណីផ្ទុះអាវុធនៅខាងក្រោយវត្តឧណ្ណាឡោម ជាប្រតិបត្តិការដេញបង្ក្រាបជនសង្ស័យប្រើប្រាស់ និងជួញដូរគ្រឿងញៀន
១២៖ កូរ៉េខាងជើង៖ «ទង្វើរបស់ចិនលើហុងកុង គឺជារឿងសមហេតុផលជាទីបំផុត»
១៣៖ នៅសល់២២ថ្ងៃទៀតប៉ុណ្ណោះ អ្នកយឺតយ៉ាវ ឬមិនបន្តសុពលភាព លើការប្រើសេវាដឹកជញ្ជូនផ្លូវគោក នឹងរងការផាកពិន័យ
១៤៖ អាមេរិក៖ អាជ្ញាធរទីក្រុង New Orleans ចេញបញ្ជាឲ្យប្រជាជនជម្លៀសខ្លួន ខណៈព្យុះត្រូពិកមួយកំពុងសំដៅមកហើយ
១៥៖ ម៉ាឡេស៉ីត្រៀមបើកសកម្មភាពសេដ្ឋកិច្ចភាគច្រើនឡើងវិញ ហើយការធ្វើដំណើរឆ្លងរដ្ឋក៏នឹងអាចប្រព្រឹត្តទៅជាធម្មតាវិញដែរ
១៦៖ អតីតប្រមុខការទូតកម្ពុជា៖ ចិនជាប្រភពជួយសេដ្ឋកិច្ចកម្ពុជា ក្រោយវិបត្តិកូវីដ១៩
១៧៖ សហរដ្ឋអាមេរិកស្វាគមន៍ ការបើកអណ្តូងប្រេងធំបំផុតនៅលីប៊ីឡើងវិញ
១៨៖ សមាជិកបក្សសាធារណរដ្ឋកាន់តែច្រើនអះអាងថា «មិនបោះឆ្នោតឲ្យលោក ត្រាំ នៅអាណត្តិទី២ឡើយ» ក្នុងនោះក៏មានលោក Bush និងលោក Romney ផងដែរ!
១៩៖ ទីបំផុតប៉ាគីស្ថានលោតចូលក្នុងចង្កោមប្រទេស ដែលមានករណីឆ្លង COVID-19 ដល់រាប់សែននាក់!
២០៖ ក្រុមអ្នកប្រតិបត្តិសាសនា ចាប់ផ្តើមជួបជុំឡើងវិញ ក្រោយឥណ្ឌាបន្ថយវិធានការរឹតត្បិត នៅតំបន់ដែល COVID-19 ស្ថិតក្នុងការគ្រប់គ្រង
២១៖ ក្រុមហ៊ុនជប៉ុន Fujifilm ពន្យារពេលធ្វើតេស្ត ថ្នាំព្យាបាលជំងឺ COVID-19 រហូតដល់ខែកក្កដា ដោយសារខ្វះខាតអ្នកស្ម័គ្រចិត្ត
២២៖ ស្ថាប័នប៉ូលិសទីក្រុង Minneapolis នឹងត្រូវរំលាយចោល ហើយបង្កើតសាជាថ្មីឡើងវិញ!
២៣៖ ជប៉ុនត្រឹមសម្តែងក្តីព្រួយបារម្ភចំពោះបញ្ហាហុងកុង ប៉ុន្តែមិនបានចូលរួមជាមួយអាមេរិក និងអង់គ្លេស ថ្កោលទោសចិនឡើយ
២៤៖ ផែនការលេបយកទឹកដីប៉ាឡេស្ទីនដោយអុីស្រាអែល នឹងទទួលបរាជ័យ, នេះបើតាមការព្រមានពីហាម៉ាស់
២៥. រដ្ឋាភិបាលចិនចេញផ្សាយ «សៀវភៅសស្តីពីសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៃប្រទេសចិន»
* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com