(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋ៣នាក់ បានស្លាប់ និង១១នាក់ផ្សេងទៀត កំពុងសង្គ្រោះ ដោយសារពុលស្រាថ្នាំចិនសែ។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ នៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ព័ត៌មានបឋមពីសមត្ថកិច្ច បានឱ្យដឹងថា បច្ចុប្បន្នអ្នកពុលស្រាថ្នាំ ១១នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកម៉ាឡៃ៕