(ភ្នំពេញ)៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានផ្ញើសាររំលែកទុក្ខ និងបានសម្តែងនូវសេចក្តីក្រៀមក្រំជាពន់ពេក បន្ទាប់ពីបានទទួលដំណឹងមរណភាពរបស់ លោក យ៉ុង សុខន ដែលជាឪពុកបង្កើតរបស់លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។

ក្នុងលិខិតចូលរួមរំលែកមរណទុក្ខផ្ញើជូនលោក សុខ ទូច, ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបង្ហាញអារម្មណ៍សោកស្តាយយ៉ាងដូច្នេះថា៖ «ខ្ញុំពិតជាមានអារម្មណ៍សោកសៅជាទីបំផុត ដែលបានទទួលដំណឹងពីមរណភាពឪពុករបស់ឯកឧត្ដម, លោក Yong Sokhan ។ តំណាងឱ្យស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំប្រទេសកម្ពុជា ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ របស់យើង ចំពោះឯកឧត្ដម និងក្រុមគ្រួសារ សម្រាប់ការបាត់បង់មនុស្សជាទីស្រឡាញ់ ក្នុងពេលវេលាដ៏លំបាកនៃទុក្ខសោកដ៏ធំមួយនេះ។ សូមឯកឧត្ដម ទទួលយកការគោរពរាប់អានដ៏ខ្ពង់ខ្ពស់ពីខ្ញុំ»

សូមបញ្ជាក់ថា លោក យ៉ុង សុខន បានទទួលមរណភាពនៅថ្ងៃសុក្រ ទី០៥ ខែមិថុនា ឆ្នាំ២០២០ ក្នុងជន្មាយុ ៨១ឆ្នាំ ដោយជរាពាធ៕