(ព្រៃវែង)៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកស៊ីធរកណ្តាល បានតាមបញ្ជារបស់ព្រះរាជអាជ្ញាសាលាដំបូងខេត្តព្រៃវែង ដោយឃាត់ខ្លួនបុរសជាឪពុក ដែលរំលោភកូនស្រីរបស់ខ្លួនអាយុ១៥ឆ្នាំ រហូតបានសម្រេច។

មន្ត្រីនរគបាលខេត្តព្រៃវែង បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះថា បុរសជាឪពុករំលោភកូនស្រីបង្កើតរបស់ខ្លួននេះ មានឈ្មោះ ស្រី ហ៊ាង អាយុ៤២ឆ្នាំ ត្រូវបានប្រពន្ធ និងកូនស្រីប្តឹងពីបទ ប្រើអំពើហឹង្សាក្នុងគ្រួសារ និងរំលោភ សេពសន្ទវៈទៅលើកូនស្រីបង្កើត បានសំរេចចំនួន៤លើកនៅលើផ្ទះរបស់ខ្លួន ហើយគំរាមកូនស្រី បើហ៊ានប្រាប់គេឲ្យដឹងនឹងសំលាប់ម្ដាយដែលជាប្រពន្ធ របស់ខ្លួនចោល។

សមត្ថកិច្ចបញ្ជាក់ទៀតថា បច្ចុប្បន្នត្រូវបានឃាត់ខ្លួន ដើម្បីបំពេញនិតិវិធីតាមផ្លូវច្បាប់៕