(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ ព្រឹទ្ធសភាបានបន្តសម័យប្រជុំលើកទី៥ របស់ខ្លួន ដើម្បីពិនិត្យ និងឱ្យយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៤ ដែលអនុម័តដោយរដ្ឋសភា។ កិច្ចប្រជុំនេះបានធ្វើឡើងក្រោមអធិបតីភាពរបស់ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា។
របៀបវារៈដែលព្រឹទ្ធសភា នឹងលើកទៅពិភាក្សា និងឱ្យយោបល់ ក្នុងសម័យប្រជុំនេះ រួមមានដូចជា៖
១៖ សេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។
២៖ សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម។
៣៖ សេចក្តីព្រាងច្បាប់ស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ។
៤៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្រ្ត និងសិល្បៈឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩៕