(ភ្នំពេញ)៖ កម្ពុជា-ចិន បានចេញសេចក្តីប្រកាសរួមស្តីពីកិច្ចប្រជុំ គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន លើកទី៥ ក្រោយបញ្ចប់កិច្ចប្រជុំដែលទទួលបានលទ្ធផលគួរជាទីមោទនសម្រាប់ប្រទេសទាំងពីរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួមដែលអង្គភាពព័ត៌មាន Fresh New ទទួលបាននៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ។
កិច្ចប្រជុំនេះ បានធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ (Video Conference) ភាគីកម្ពុជាដឹកនាំដោយឧបនាយករដ្ឋមន្ត្រី លោក ហោ ណាំហុង និងភាគីចិនដឹកនាំដោយលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន។
ភាគីទាំងពីរ ឯកភាពគ្នាថា ទំនាក់ទំនងទ្វេភាគរវាងប្រទេសទាំងពីរ បានឈានដល់សករាជថ្មីមួយចាប់តាំងពីបានចុះហត្ថលេខាលើផែនការសកម្មភាព ដើម្បីបង្កើតសហគមន៍វាសនារួមកម្ពុជា-ចិន កាលពីខែមេសា ឆ្នាំ២០១៩កន្លងទៅ។
ភាគីទាំងពីរក៏បានរក្សាការប្រាស័យទាក់ទងជិតស្និទ្ធ និងការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ និងបានលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ឆ្នាំ២០១៩ ដែលជាឆ្នាំនៃកិច្ចសហ ប្រតិបត្តិការអនុវត្តច្បាប់ និងជាឆ្នាំនៃកិច្ចសហប្រតិបត្តិការវប្បធម៌ និងទេសចរណ៍ គឺជាសក្ខីកម្ម នៃកិច្ចសហប្រតិបត្តិការប្រកបដោយផ្លៃផ្កាដែលបានផ្តល់នូវអត្ថប្រយោជន៍ ជាក់ស្តែងជូនប្រជាជននៃប្រទេសទាំងពីរ៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរួមរបស់ស្តីពី កិច្ចប្រជុំ គណៈកម្មាធិការសម្របសម្រួល អន្តររដ្ឋាភិបាលកម្ពុជា-ចិន លើកទី៥៖