(ភ្នំពេញ)៖ ក្រុមហ៊ុន Angkor Golf Resort Co.,LTD បានចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) តាមរយៈការឧបត្ថម្ភសម្ភារបរិក្ខាពេទ្យ រួមមាន៖ ម៉ាស៊ីនជំនួយផ្លូវដង្ហើម និងម៉ាស៊ីនផលិតអុកស៊ីសែនចំនួន៥០គ្រឿងដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។
លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនដែលកន្លងមក បានចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគម TYDA តាមរយៈការផ្ដល់ជូនម៉ាសចំនួន១០០០០០នាពេលកន្លងមក និងថ្ងៃនេះបានឧបត្ថម្ភម៉ាស៊ីនជំនួយផ្លូវដង្ហើម និងម៉ាស៊ីនផលិតអុកស៊ីសែន ចំនួន៥០គ្រឿង បន្ថែមទៀតដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 និងសកម្មភាពមនុស្សធម៌ផ្សេងៗទៀត។
សូមបញ្ជាក់ថា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ក្រុមហ៊ុន Angkor Golf Resort Co.,LTD និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA)បានប្រារព្ធពិធីប្រគល់ ទទួលសម្ភារបរិក្ខាពេទ្យ ក្រោមវត្តមានលោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមTYDA និងលោក Hendra Omar នាយកប្រតិបត្តិក្រុមហ៊ុនAngkor Golf Resort Co.,LTD៕