(ភ្នំពេញ)៖ លោក ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានចេញលិខិតផ្ញើជូនសមាគមគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជា ពីសំណើរសុំឲ្យសមាជិកសមាគម ទទួលបានការអនុគ្រោះ និងលើកទឹកចិត្ដចំពោះការប្រើប្រាស់អគ្គិសនី។
តាមលិខិតរបស់រដ្ឋមន្ដ្រី ស៊ុយ សែម ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា គ្រឹះស្ថានឧត្ដមសិក្សា ត្រូវបានចាត់ចូលជាប្រភេទ អតិថិជនពាណិជ្ជកម្ម និងសេវាកម្ម ក្នុងបញ្ជីអត្រាថ្លៃលក់អគ្គិសនីក្នុងប្រទេសកម្ពុជា។
រដ្ឋមន្ដ្រី ស៊ុយ សែម បានបន្ថែមទៀតថា ក្នុងន័យនេះ គ្រឹះស្ថានឧត្ដមសិក្សាទាំងអស់ នឹងត្រូវបានអនុគ្រោះ និងលើកទឹកចិត្ដ ចំពោះការប្រើប្រាស់អគ្គិសនី តាមប្រកាសដូចមានចុះក្នុងយោងខាងលើ។ សូមសមាគមគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជា ទាក់ទងទៅអាជ្ញាធរអគ្គិសនីកម្ពុជា ដើម្បីអនុវត្ដការងារ។
ខាងក្រោមនេះ ជាលិខិតរបស់រដ្ឋមន្ដ្រី ស៊ុយ សែម ដែលមានខ្លឹមសារទាំងស្រុង៖