(ភ្នំពេញ)៖ ធ្លាប់គិតថាចង់ធ្វើការឯករាជ្យដោយខ្លួនឯងទេ? គ្រប់គ្រងកាលវិភាគដោយខ្លួនឯង? ក្លាយទៅជាថ្នាក់ដឹកនាំរបស់ខ្លួនឯង ជាមួយនឹងការទទួលបានជំនួយពីក្រុមហ៊ុនធំជាងគេមួយ ក្នុងពិភពលោក ខណៈដែលអ្នកអាចជួយអ្នកដទៃ ឲ្យរស់នៅក្នុងជីវភាពដ៏ល្អពេញលេញ? ប្រសិនបើចម្លើយរបស់អ្នកឆ្លើយតប ទៅនឹងសំនួរណាមួយ ឬទាំងអស់ខាងលើនេះ ដូច្នេះការចាប់អាជីពជាទីប្រឹក្សាផែនការជីវិត AIA គឺជំហានបន្ទាប់ដ៏ល្អបំផុត សំរាប់ការងាររបស់អ្នក។
* ជីវិតជាទីប្រឹក្សាផែនការជីវិត «AIA»
ទីប្រឹក្សាផែនការជីវិត AIA គឺជាភ្នាក់លក់ដំបូងបង្អស់ នៅក្នុងវិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា ដែលផ្តល់សេវាកម្មពេញម៉ោង បើធៀបជាមួយនឹងភ្នាក់ងារលក់ធានារ៉ាប់រងដទៃទៀត ដែលផ្តល់សេវាកម្មត្រឹមក្រៅម៉ោង។ ការផ្តល់សេវាកម្មពេញម៉ោងបែបនេះ គឺពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់។
ទីប្រឹក្សាផែនការជីវិត AIA ទាំងអស់ត្រូវបានផ្តល់ជូននូវការប្រើប្រាស់ បច្ចេកវិទ្យាលំដាប់ថ្នាក់ពិភពលោក និងការបណ្តុះបណ្តាលកម្រិតខ្ពស់ភ្លាមៗ ដែលត្រូវបានរចនាឡើងជាជំហានៗ ចាប់តំាងពីពេលចាប់ផ្តើម ដំបូងរហូតដល់ក្លាយទៅជាភ្នាក់ងារធានារ៉ាប់រងដ៏ជោគជ័យ។ ជាការពិតណាស់ ទីប្រឹក្សាផែនការជីវិត AIA ទាំងអស់ត្រូវបានផ្តល់ជូនវគ្គបណ្តុះបណ្តាលរយៈពេល ៣១៨ម៉ោង បើធៀបជាមួយនឹងចំនួនម៉ោង ជាមធ្យមលើវគ្គបណ្តុះបណ្តាលក្នុងវិស័យនេះ ដែលមានត្រឹមតែ ៤០ម៉ោងតែប៉ុណ្ណោះ សម្រាប់ជាជំនួយដល់ភាពជោគជ័យផ្ទាល់ខ្លួន និងផ្នែកហរិញ្ញវត្ថុ។
ក្នុងនាមជាទីប្រឹក្សាផែនការជីវិត AIA អ្នកជាអ្នកកំណត់ទៅលើចំណូល របស់អ្នកផ្ទាល់ខ្លួន ដែលមិនមានដែនកំណត់ឡើយ។ អ្នកនឹងត្រូវបានលើកទឹកចិត្តច្រើន ដើម្បីសម្រេចបាន និងសម្រេចលើសគោលដៅប្រចំាខែរបស់អ្នក ព្រមទាំងមានក្រុមអ្នកជំនាញរង់ចាំ ជួយអ្នកគ្រប់ជំហាន ។ អ្នកអាចរកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែៗ ហើយប្រសិនបើអ្នកសម្រេចគោលដៅ អ្នកនឹងទទួលបានរង្វាន់ដ៏ពិសេស ជាមួយនឹងទឹកប្រាក់បន្ថែម។ មិនតែប៉ុណ្ណោះអ្នកនឹងអាចទទួលបានការធ្វើដំណើរកម្សាន្ត ទៅកាន់កន្លែងអស្ចារ្យជាច្រើនទូទាំងពិភពលោក។
* ការទទួលស្គាល់លំដាប់ពិភពលោក
គុណសម្បតិ្តធំជាងគេមួយ ក្នុងការក្លាយជាទីប្រឹក្សាផែនការជីវិត AIA គឺការទទួលស្គាល់លើភាពជោគជ័យ របស់អ្នកពីថ្នាក់តំបន់ និងអន្តរជាតិ ដែលជាផ្នែកមួយក្នុងការធ្វើឲ្យអ្នកលេចធ្លោក្នុងអាជីពរបស់អ្នក។ ទីប្រឹក្សាផែនការជីវិត AIA តែងទទួលបានការកោតសរសើរជាច្រើន លើឆាកអន្តរជាតិ ដែលរួមមានទាំងការលេចធ្លោលើបទដ្ឋាន លំដាប់អន្តរជាតិ Million Dollar Round Table (MDRT)។ ការក្លាយជាសមាជិក MDRT គឺត្រូវបានផ្តល់ឲ្យតែចំពោះទីប្រឹក្សា ផែនការជីវិតឆ្នើមដែលទទួលបានចំណូល ផ្នែកហិរញ្ញវត្ថុបានច្រើនជាងគេប៉ុណ្ណោះ។
អ្នកស្រី កែវ សុចិន្តា និងលោក សួង សុវណ្ណារ៉ា គឺជាទីប្រឹក្សាផែនការជីវិត ២រូបក្នុងចំណោម ១៩រូប ដែលបានក្លាយជាសមាជិក MDRT ឆ្នាំនេះ។ ថ្មីៗនេះពួកគាត់ក៏ត្រូវបានជាប់ជាបេក្ខភាពពានរង្វាន់ Asia Trusted Life Agents & Advisers Awards លើកទី៥ ដែលជាពានរង្វាន់ប្រចំាឆ្នាំមួយ សម្រាប់ប្រគល់ជូនដល់ទីប្រឹក្សាផែនការជីវិតឆ្នើមជាងគេ នៅក្នុងវិស័យធានារ៉ាប់រងអាយុជីវិតក្នុងទ្វីបអាស៊ី។
ពានរង្វាន់ Asia Trusted Life Agents & Advisers Awards លើកទី៥ ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំដោយស្ថាប័ន Asia Insurance Review និងស្ថាប័ន Asia Advisers Network ដោយចូលរួមរៀបចំ ដោយស្ថាប័ន LIMRA ដែលក្នុងនោះ AIA គឺជាដៃគូយុទ្ធសាស្រ្ត។ ក្រុមគណៈកម្មការ ត្រូវបានចូលរួមដោយនាយកប្រតិបត្តិក្រុមហ៊ុន នាយកប្រតិបត្តិជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងអ្នកជំនាញក្នុងវិស័យនេះ។
អ្នកស្រី កែវ សុចិន្តា ត្រូវបានជាប់ជាបេក្ខភាពពានរង្វាន់ Rookie Insurance Agent ប្រចាំឆ្នាំ ទៅលើការខំប្រឹងប្រែងដ៏ល្អរបស់អ្នកស្រី ដែលជាក់ស្តែងត្រូវបានឃើញថា អ្នកស្រីគឺជាទីប្រឹក្សាផែនការជីវិត AIA តែម្នាក់គត់ក្នុងប្រវត្តិសាស្រ្ត នៃវិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា ដែលបានសម្រេចនូវកម្រិតបទដ្ឋានល្អឥតខ្ចោះ លំដាប់អន្តរជាតិ Court of the Table (COT) ក្នុងរយៈពេល២ឆ្នាំជាប់ៗគ្នា ដែលនេះជាបទដ្ឋានខ្ពស់ជាង MDRT ទៅទៀត។
ក្នុងពេលជាមួយគ្នានេះដែរ លោក សួង សុវណ្ណារ៉ា ក៏ត្រូវបានជាប់ជាបេក្ខភាពពានរង្វាន់ Rookie Insurance Agency Leader ប្រចាំឆ្នាំផងដែរ។ ដោយមានមូលដ្ឋាននៅការិយាល័យ AIA ខេត្តសៀមរាបដែលទើបនឹងសម្ពោធ លោក សួង សុវណ្ណារ៉ា ត្រូវបានទទួលស្គាល់ថា ជាទីប្រឹក្សាផែនការជីវិតដ៏លេចធ្លោម្នាក់ក្នុងវិស័យធានារ៉ាប់រង អាយុជីវិតនៅទ្វីបអាស៊ី ហើយក៏ជាទីប្រឹក្សាផែនការជីវិតម្នាក់ ក្នុងចំណោមទីប្រឹក្សាផែនការជីវិត AIA ទាំង១៩នាក់ ដែលទទួលបាននូវសមាសភាពសមាជិក MDRT ក្នុងឆ្នាំនេះ។
* ការក្លាយជាទីប្រឹក្សាផែនការជីវិត «AIA»
AIA កំពុងតែស្វែងរកបុគ្គលដ៏ឆ្នើមប្រកបដោយវិជ្ជាជីវៈ ដើម្បីចូលរួមជាមួយក្រុមទីប្រឹក្សាផែនការជីវិត AIA ហើយជំរុញអាជីពរបស់ខ្លួនទៅកាន់កម្រិត កាន់តែខ្ពស់ថែមទៀត។ AIA នឹងផ្តល់ជាការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ ថវិកាបន្ថែមប្រចាំត្រីមាស ការទទួលស្គាល់ពីថ្នាក់តំបន់ និងអន្តរជាតិ រួមទាំងឱកាសក្លាយទៅជានាយកប្រតិបត្តិផ្ទាល់ខ្លួន ដោយមានការគាំទ្រពីក្រុមហ៊ុនធំបំផុតមួយ ក្នុងពិភពលោក។ នេះនឹងក្លាយទៅជាការសម្រេចចិត្តដ៏អស្ចារ្យមួយរបស់អ្នក៕