(ស្វាយរៀង)៖ ជនត្រូវចោទម្នាក់ បានដាក់ពាក្យបណ្តឹងជូនទៅរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ស្នើសុំអន្តរាគមន៍លើចំណាត់ការរបស់តុលាការ ដើម្បីស្វែងរកយុត្តិធម៌ ដល់ភាពសុចរិតរបស់ខ្លួន។
បើតាមពាក្យបណ្តឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះបានបញ្ជាក់ថា ជនត្រូវចោទនេះ មានឈ្មោះ ឃិន បណ្ឌិត ដែលត្រូវបានចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន។
ជនត្រូវចោទបានអះអាងនៅក្នុងពាក្យបណ្តឹងរបស់ខ្លួនថា ខ្លួនមានមុខងារជាអ្នកមើលការខុសត្រូវការដ្ឋានសំណង់មួយ កន្លែងនៅក្រុងបាវិត ខេត្តស្វាយរៀង ក្នុងនាមជាបុគ្គលិក និងជាជនសុចរិតស្លូតត្រង់ បែរជាទទួលរងនូវការចោទប្រកាន់ពីលោកព្រះរាជអាជ្ញារង សន មុនី និងការឃុំខ្លួនដោយលោកចៅក្រម លាង រិទ្ធី ដោយអយុត្តិធ៌ម។
ក្រុមគ្រួសារជនត្រូវចោទបានលើកឡើងថា នឹងស្វះស្វែងរកយុត្តិធម៌ជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធ និងសង្ឃឹមថារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងផ្តល់ភាពយុត្តិធម៌ចំពោះរឿងក្តីនេះ៕
ខាងក្រោមនេះជាពាក្យបណ្តឹងរបស់ជនត្រូវចោទឈ្មោះ ឃិន បណ្ឌិត ដាក់ជូនរដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖