(ភ្នំពេញ)៖ ផ្សារទំនើប ជីប ម៉ុង ប្រកាន់ខ្ជាប់គោលការណ៍អនាម័យខ្ពស់សម្រាប់ផលិតផលស្រស់ៗរបស់ខ្លួន ដូចជាត្រី សាច់ បន្លែ និងផ្លែឈើជាដើម ដើម្បីធានាគុណភាពខ្ពស់ ភាពស្រស់ និងរសជាតិសម្រាប់អតិថិជន។
នាយកគ្រប់គ្រងផ្សារទំនើប ជីប ម៉ុង លោក Laurent Hamelet និយាយថា៖ «ចំណុចសំខាន់ៗដែលយើងផ្តោតលើនោះគឺ ប្រភពដើមនៃផលិតផល រដូវកាល ភាពស្រស់ ទំហំ ពណ៌សម្បុរ ហើយអ្វីដែលសំខាន់បំផុតនោះគឺរសជាតិនៃផលិតផល។ ការគ្រប់គ្រងសីតុណ្ហភាពនៅក្នុងផ្សារទំនើបក៏ជាចំណុចចាំបាច់ ដើម្បីធានានូវស្តង់ដារគុណភាព១០០% និងរក្សាផលិតផលឱ្យស្ថិតក្នុងស្ថានភាពល្អឥតខ្ចោះផងដែរ»។
លោក Laurent បានបញ្ជាក់ថា ក្រុមការងារនៅគ្រប់ផ្សារទំនើប ជីប ម៉ុង ទាំងអស់មានតួនាទីសំខាន់បំផុតក្នុងការត្រួតពិនិត្យគុណភាពផលិតផលស្រស់ៗទាំងអស់ដូចជា ត្រី សាច់ និងបន្លែ ចំនួន៣ដងក្នុងមួយថ្ងៃ ពេលព្រឹក ពេលរសៀល និងពេលល្ងាច។ ប្រសិនបើមានផលិតផលណាមិនគោរពតាមស្តង់ដារគុណភាព ដែលផ្សារទំនើប ជីប ម៉ុង បានកំណត់ ផលិតផលនោះនឹងត្រូវបដិសេធមិនទទួលឲ្យដាក់លក់ក្នុងផ្សារទំនើបនេះឡើយ។
គួរបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ន ផ្សារទំនើប ជីប ម៉ុង កំពុងប្រតិបត្តិការនៅ៣ទីតាំង គឺផ្សារទំនើប ជីប ម៉ុង ព្រះមុនីវង្ស, ផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល, ផ្សារទំនើប ជីប ម៉ុង អេដិនហ្គាដិន, ព្រមទាំង ជីប ម៉ុង Express ចំនួន៤ទីតាំង។ ផ្សារទំនើប ជីប ម៉ុង គ្រោងនឹងពង្រីកខ្លួនទៅតាមទីតាំងសំខាន់ៗផ្សេងទៀត ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការទិញទំនិញ៕