(ភ្នំពេញ)៖ កម្មវិធីឈ្នះ១ម៉ឺនដុល្លារ រៀងរាល់ថ្ងៃរបស់សែលកាត បានបន្តរកឃើញអ្នកមានសំណាងម្នាក់ទៀតហើយ ដោយឈ្នះនូវទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ រហូតដល់ទៅ១០ម៉ឺនដុល្លារ។ លោក ដែក សុវណ្ណថា គឺជាអ្នកឈ្នះរង្វាន់ចុងក្រោយគេ ដោយលោកមានសំណាងបានឈ្នះ នៅក្នុងកម្មវិធីចាប់រង្វាន់ផ្ទាល់ប្រចាំថ្ងៃ របស់សែលកាត នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០។
ក្នុងអំឡុងពេល នៃការផ្សាយផ្ទាល់លើទំព័រ YouTube របស់សែលកាត ដែលបានពន្យាពេលការ Live ចាបរង្វាន់រហូតដល់ម៉ោង៩យប់ ក្រុមការងាររបស់ សែលកាត បានតេទៅភ្លាមៗ ពីការឈ្នះរង្វាន់ដ៏មហាសំណាងនេះ ប៉ុន្តែលោក ដែក សុវណ្ណថា និងគ្រួសារមិនជឿថា រូបលោកពិតជាមានសំណាង បានឈ្នះរង្វាន់មែននោះទេ។ បន្ទាប់ពីស្តាប់ការពន្យល់យ៉ាងច្បាស់លាស់ ដោយពិធីកររបស់សែលកាត និងការបញ្ជាក់បន្ថែមពីកូនប្រសារស្រីរបស់គាត់ ទីបំផុត គាត់ក៏ជឿជាក់ថា រូបគាត់ពិតជាអ្នក មានសំណាងឈ្នះរង្វាន់ពីកម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ ពិតប្រាកដមែន។
លោក ដែក សុវណ្ណថា បានថ្លែងឲ្យដឹងថា «ខ្ញុំមានអារម្មណ៍រន្ធត់ខ្លាំងណាស់ នៅពេលដែលដឹងថា ខ្ញុំបានឈ្នះរង្វាន់នេះ ហើយខ្ញុំសឹងតែមិនជឿ ខ្លួនឯងទេថា វាគឺជា ការពិត។ យ៉ាងណាមិញ ខ្ញុំសូមថ្លែងអំណរគុណចំពោះក្រុមហ៊ុនសែលកាត នូវឱកាសដ៏មហាពិសេសនេះ ព្រោះថាក្នុងអំឡុងពេលនេះ យើងគ្រប់គ្នាកំពុង តែជួបការ លំបាកផ្នែកហិរញ្ញវត្ថុខ្លាំងណាស់។ វាពិតជានឹកស្មានមិនដល់សោះ ថាខ្ញុំអាចឈ្នះនូវប្រាក់រង្វាន់ ដែលមានចំនួនច្រើនសន្ធឹកសន្ធាប់បែបនេះ។ ខ្ញុំសូមអរគុណ ជាថ្មីម្តងទៀត»។
លោក ដែក សុវណ្ណថា គឺជាអ្នកឈ្នះរង្វាន់១០០,០០០ដុល្លារ លើកទី២៤ នៃកម្មវិធីឈ្នះ១ម៉ឺនដុល្លារ រៀងរាល់ថ្ងៃរបស់ក្រុមហ៊ុនសែលកាត ក្នុងឆ្នាំនេះ។ គាត់មានមុខរបរ ជាគ្រូបង្រៀននៅក្នុងទីក្រុងភ្នំពេញ។ ទន្ទឹមនឹងនេះផងដែរ ក្រុមហ៊ុនបាននាំយករង្វាន់ ទៅប្រគល់ជូនគាត់ដល់គេហដ្ឋាន នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា។
លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានថ្លែងថា លោកពិតជាមានអារម្មណ៍រំភើប រីករាយជាខ្លាំងជាមួយនឹងការឈ្នះរង្វាន់ ពីកម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ។ វាពិតជាអស្ចារ្យណាស់ ដែលក្រុមហ៊ុនសែលកាត អាចចូលរួមជួយផ្លាស់ប្តូរជីវិតរបស់បងប្អូនខ្មែរយើងបាន ជាមួយឱកាស នៃការឈ្នះនូវរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ ហើយអ្វីដែលមិននឹកស្មានដល់នោះ គឺយើងបានសែ្វងរកឃើញអ្នកឈ្នះរង្វាន់ធំចំនួនពីរនាក់ នៅក្នុងកំឡុងពេលគៀកៗគ្នា»។
លោកបន្ដទៀតថា «ខ្ញុំក៏សូមចូលរួមអបអរសាទរ ជាមួយលោក ដែក សុវណ្ណថា និងក្រុមគ្រួសាររបស់គាត់ នូវការឈ្នះរង្វាន់ដ៏មហាសំណាងនេះ។ សែលកាត គឺជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ល្អផ្តាច់គេ នៅក្នុងប្រទេសកម្ពុជា ដូច្នះហើយ ដើម្បីថ្លែងអំណរគុណ ចំពោះភាពស្មោះស្ម័គ្ររបស់អតិថិជន សែលកាត ក៏មានមោទនភាព ក្នុងការផ្តល់ជូននូវរង្វាន់លើកទឹកចិត្ត សម្រាប់ការគាំទ្ររបស់ពួកគាត់ដូចគ្នា»។
គួររំលឹកផងដែរ លោក ខឹម សារ៉ន គឺជាអ្នកឈ្នះរង្វាន់នៅក្នុងពេលថ្មីៗនេះ ពីកម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ ដ៏ពេញនិយមរបស់សែលកាត។ អតីតប្រធានមន្ទីរសុខាភិបាលប្រចាំ ខេត្តព្រះសីហនុរូបនេះ មានសំណាងបានឈ្នះរង្វាន់ដ៏អស្ចារ្យនេះ នៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២០ ។
កម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ របស់សែលកាត គឺជាប្រម៉ូសិនពិសេសមួយ ដែលឲ្យអតិថិជនសែលកាតទាំងអស់ មានឱកាសឈ្នះប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ រហូតដល់ទៅ១ម៉ឺនដុល្លារ ជារៀងរាល់ថ្ងៃ។ ក្នុងករណីដែលមិនមានអ្នកឈ្នះប្រចាំថ្ងៃ នោះប្រាក់រង្វាន់ដែលនៅសល់ នឹងត្រូវយកទៅបូកបញ្ចូលនៅថ្ងៃបន្ទាប់ ដែលនឹងបង្កើតបានជាប្រាក់រង្វាន់សរុបដ៏សម្បើមអស្ចារ្យ។
ប្រសិនបើចាប់អារម្មណ៍ចង់ចូលរួមលេងជាមួយកម្មវិធីផ្សងសំណាងប្រចាំថ្ងៃនេះ អ្នកអាចតេទៅលេខ 8888 ឬផ្ញើសារ «10K» ទៅកាន់ 8888 ហើយបន្ទាប់មក អ្នកនឹងទទួលបានលេខផ្សងសំណាងទាំង៦ខ្ទង់។ អ្នកឈ្នះ នឹងត្រូវប្រកាសជារៀងរាល់ថ្ងៃ នៅម៉ោង៦ល្ងាច នៅលើទំព័រ YouTube របស់ក្រុមហ៊ុនសែលកាត៕